ពានរង្វាន់ស្បែកជើងមាសនៅរដូវកាលនេះ Ronaldo លេខ៥ Messi លេខ៦ ឯលេខ១ បានទៅ Lewandowski

0
885

ពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប (ឬ European Golden Shoe Award) នឹងត្រូវប្រគល់ឲ្យទៅកីឡាករដែលមានពិន្ទុច្រើនជាងគេដោយគិតពី ចំនួនគ្រាប់បាល់របស់ពួកគេក្នុងមួយរដូវកាល រួមជាមួយទាំងចំណាត់ថ្នាក់របស់លីគកំពូលដែលគេកំពុងលេងផងដែរ។ ខណៈកាលពីឆ្នាំមុនពានរង្វាន់នេះ បានទៅលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលជាពានទី៦ក្នុងអាជីពបាល់ទាត់របស់គេ ដោយកីឡាកររូបនេះរកបានពិន្ទុលើសគេគឺបានរហូតដល់ ៧២ពិន្ទុ។

ចំណាត់ថ្នាក់ទាំង១០ខាងក្រោមនេះ គឺជាកីឡាករដែលកំពុងមានពិន្ទុលើសគេក្នុងការដណ្តើមពានរង្វាន់មួយនេះ៖​

១០. កីឡាករ Kylian Mbappe លេងឲ្យក្លិប Paris Saint German នៅលីគកំពូលបារាំង League 1 មាន ៣៦ពិន្ទុ។

៩. កីឡាករ Jamie Vardy លេងឲ្យក្លិប Leicester City នៅលីគកំពូលអង់គ្លេស Premier League មាន​៣៨ពិន្ទុ។

៨. កីឡាករ Romelu Lukaku លេងឲ្យក្លិប Inter Milan នៅលីគកំពូលរបស់អ៊ីតាលី Serie A មាន​ ៣៨ពិន្ទុ។

៧. កីឡាករ Shon Weissman លេងឲ្យក្លិប Wolfsberger AC នៅលីគកំពូលរបស់ប្រទេសអូទ្រីស Austrian Bundesliga មាន​៤០.៥ពិន្ទុ។

៦. កីឡាករ Lionel Messi លេងឲ្យក្លិប Barcelona នៅលីគកំពូលអេស៉្បាញ La Liga មាន៤២ពិន្ទុ។

៥. កីឡាករ Cristiano Ronaldo លេងឲ្យក្លិប Juventus នៅលីគកំពូលអ៊ីតាលី Serie A មាន៤៦ពិន្ទុ។

៤. កីឡាករ Erling Haaland លេងឲ្យក្លិប Red Bull Salzburg និង​ Borussia Dortmund នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មាន៥០​ពិន្ទុ។

៣. កីឡាករ Ciro Immobile លេងឲ្យក្លិប Lazio នៅលីគកំពូលអ៊ីតាលី Serie A មាន៥៦ពិន្ទុ។

២. កីឡាករ Timo Werner លេងឲ្យក្លិប RB Leipzig នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មាន៥៦ពិន្ទុ។

១. កីឡាករ Robert Lewandowski លេងឲ្យក្លិប Bayern Munich នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មាន៦៨ពិន្ទុលើសគេ៕