Real Madrid ដាក់សំណើរទៅ Dortmund៖ ឲ្យ Jovic និងថែម ៣០ លានផោន ដើម្បីយក Haaland

0
716
Real Madrid ត្រូវបានគេរំពឹងថានឹងបញ្ជូនសំណើរទៅ Dortmund នូវការផ្តល់ជូនចំនួន ៣០ លានផោនបូករួមនឹងខ្សែប្រយុទ្ធ Luka Jovic ជាថ្នូរនឹងការដោះដូរយក “ ទំនិញក្តៅ” Erling Haaland ។

Luka Jovic បានចាកចេញពីក្លឹប Eintracht Frankfurt និង មកចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃ ៧០ លានអឺរ៉ូ ប៉ុន្តែកីឡាករដែលរកបាន ២៧ គ្រាប់ក្នុងរដូវកាល ២០១៨/១៩ គឺមានចំណុចខ្វះខាតទជាច្រើនៅ Bernabeu ។

រហូតមកដល់ពេលនេះ ខ្សែប្រយុទ្ធកើតនៅឆ្នាំ ១៩៩៧ រកបានតែ​ ២គ្រាប់តែប៉ុណ្ណោះ។ ដូច្នេះគ្រូបង្វឹក Zidane គិតថា​ទូទាត់ Jovic ជាប្រញ៉ាប់ ហើយនឹងព្យាយាមនាំ Erling Haaland ត្រឡប់មកវិញនៅរដូវក្តៅឆ្នាំ ២០២០ ។

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេសរូបនេះ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំ កន្លងមក។ បន្ទាប់ពីរកបាន ២៨ គ្រាប់ក្នុង ២២ ប្រកួតសម្រាប់ Red Bull Salzburg (អូទ្រីស) ទេពកោសល្យដែលកើតក្នុងឆ្នាំ ២០០០ បានបន្តផ្ទុះឡើងដោយមាន ១២ គ្រាប់ក្នុង ១១ ប្រកួតសម្រាប់ Dortmund ចាប់តាំងពីបានមកដល់ក្លឹបអាឡឺម៉ង់កាលពីខែមករាកន្លងមក។

ជាការពិតណាស់ Real Madrid ក៏អាចយល់បានដែរថាវាមិនងាយស្រួលទេក្នុងការបញ្ចុះបញ្ចូល Dortmund ឱ្យបញ្ចេញដុំពេជ្រ របស់អឺរ៉ុបខាងជើង​រូបនេះ ។ យោងតាមសារព័ត៌មាន Marca បានអោយដឹងថាក្រុមម៉ាឌ្រីដត្រូវបានគេរំពឹងថានឹងស្នើសុំទិញ Haaland ជាមួយនឹងសំណើរមួយគឺ ខ្សែប្រយុទ្ធ Luka Jovic បូកនឹង ៣០ លានផោន។

ប្រសិនបើ Dortmund យល់ព្រម, Real សំរេចបាន ២គោលដៅក្នុងពេលតែមួយ៖ ទូទាត់ Liquidate Jovic និងទទួលបានហត្ថលេខាកុងត្រារបស់ Haaland ។ ក្រៅពី Real Madrid, MU និង Juventus ក៏ស្វែងរក Haaland ដែរ។ ខាងក្រុម Dortmund ពួកគេបានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាចង់រក្សាកីឡាករវ័យ ១៩ ឆ្នាំរូបនេះ៕