គ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់ជាងគេទាំង ១០ នៅលើពិភពលោក

0
678

Diego Simeone៖ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺឈ្មោះគាត់ស្ថិតនៅលើកំពូលនៃបញ្ជីនេះ នោះគឺជាគ្រូបង្វឹក Diego Simenone គាត់ត្រូវបានក្លឹបនៅអេស្បាញ – Atletico Madrid ផ្តល់ជូននូវទឹកប្រាក់ចំនួន ៤០.៥ លានអឺរ៉ូ /ឆ្នាំ។

Diego Simeone

Antonio Conte៖ លោក Antonio Conte កំពុងដឹកនាំ Inter Milan ហើយមានប្រាក់ខែ ៣០ លានអឺរ៉ូ /ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ ក្នុងនោះមានចំនួន ៩,៨ លានអឺរ៉ូ បានមកពីសំណងដែល Chelsea បានបង់ព្រោះក្លឹបបានបណ្តេញគាត់ចេញ។

Antonio Conte

Pep Guardiola៖ គ្រូបង្វឹក Pep Guardiola ត្រូវបានក្លឹប Manchester City ផ្តល់ប្រាក់ចំនួន ២៧ លានអឺរ៉ូ ក្នុងមួយឆ្នាំ។

Pep Guardiola

លោក Jurgen Klopp៖ គ្រូបង្វឹកជនជាតិអាឡឺម៉ង់ ដែលកំពុងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងនៅហង្សក្រហម ទទួលបានប្រាក់ខែ ២៤ លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលស្មើនឹងជាងពាក់កណ្ដាលនៃប្រាក់ខែរបស់ Simeone។

Jurgen Klopp

លោក Mourinho៖“ មនុស្សពិសេស” លោក Jose Mourinho កំពុងដឹកនាំ Tottenham និងទទួលបានប្រាក់ខែ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ ។

Jose Mourinho

Zidane៖ Real Madrid ត្រូវចំណាយប្រាក់ ២៣ លានអឺរ៉ូសម្រាប់ការបង្វឹកបង្ហាត់របស់លោក Zinedine Zidane ក្នុងរយៈពេល ១ ឆ្នាំ។

Zidane

Valverde៖ ទោះបីលែងដឹកនាំ Barcelona ក៏ដោយ គ្រូបង្វឹក Valverde នៅតែទទួលបាន ១៩ លានអឺរ៉ូក្នុងមួយឆ្នាំព្រោះក្រុម Camp Nou បានបណ្តេញគាត់ចេញ។

Valverde

Fabio Canavaro៖ គ្រូបង្វឹក Fabio Canavaro ទទួលបានប្រាក់ឈ្នួល ១៤ លានអឺរ៉ូសំរាប់មួយឆ្នាំធ្វើកានៅក្លឹប រGuangzhou Evergrande Taobao (ប្រទេសចិន) ។

Fabio Canavaro

Massimiliano Allegri៖ បច្ចុប្បន្ន Allegri នៅតែទទួលបាន ១៣.៥ លានអឺរ៉ូក្នុងមួយឆ្នាំ ពីក្លឹប Juventus ព្រោះក្លឹបបានបណ្តេញគាត់ចេញ។

Massimiliano Allegri

លោក Rafael Benítez៖ គ្រូបង្វឹកលោក Rafael Benítez ទទួលបានប្រាក់ឈ្នួល ១៣ លានអឺរ៉ូក្នុងមួយឆ្នាំ ពីក្លឹប Dalian (ចិន) ដែលមានតែ ១ ភាគ ៣ នៃគ្រូបង្វឹក Diego Diego Simeone ប៉ុណ្ណោះ។

Rafael Benítez