Chelsea ហក់ឡើងលេខ៣ ក្រោយយកឈ្នះ Crystal Palace

0
707

ក្រុមតោខៀវ Chelsea បានវ៉ាក្រុម Leicester City ឡើងទៅឈរលេខ៣ ក្នុងតារាង Premier League សប្ដាហ៍ទី៣៤ បន្ទាប់ពីយកឈ្នះ យ៉ាងប្រផិតប្រផើយទៅលើក្រុម្ចាស់ផ្ទះ Crystal Palace នៅកីឡដ្ឋាន Selhurst Park កាលពីម្សិលមិញ ក្នុងលទ្ធផល៣ទល់នឹង២។

គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងចំនួន៣គ្រាប់ ក្នុងនោះក្រុមលោក Frank Lampard ជាអ្នកបើកឆាកនាំមុខមុន ២គ្រាប់ រកបានតាមរយៈខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៦ និង ខ្សែបម្រើកំពុងឡើងកូដ Christian Pulisic នៅនាទីទី២៧។ ក្រោយរំលេងបាន៧នាទីក្រុម Crystal ក៏វាយបកបាន១គ្រាប់វិញ សម្រេចទីដោយខ្សែប្រយុទ្ធស្លាបឆ្វេង Wilfried Zaha។

លុះឈានចូលដល់តង់ទី២ Chelsea មិនបណ្ដោយឲ្យ Crystal តាមស្មើបានស្រួលៗនោះទេ ដោយបានបន្ថែមគ្រាប់ទី៣ របស់ខ្លួននៅនាទីទី៧១ ស៊ុតសម្រេចទីដោយខ្សែប្រយុទ្ធវ័យក្មេង Tammy Braham ខណៈនៅនាទីទី៧២ ក្រុមម្ចាស់ផ្ទះក៏សងវិញភ្លាមៗ ធ្វើបានដោយកីឡាករ Christian Benteke។

គួរឲ្យដឹងដែរថា តានរយៈជ័យជម្នះនេះ បានជួយក្រុម Chelsea នាំមុខក្រុមលេខ៤ Leicester ចំនួន១ពិន្ទុ រក្សាគម្លាតពីក្រុមលេខ៥ Manchester United ដែលនៅសល់១ប្រកួតទៀតក្នុងដៃនោះ ចំនួន៥ពិន្ទុ៕