តោះមកដឹងអំពី កីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០ Ronaldo នៅលេខរៀងទី៤៦

0
753

កីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០៖ ព័ត៌មានលំអិតនៃបញ្ជីឈ្មោះកីឡាករថ្លៃបំផុតពិភពលោក ឆ្នាំ ២០២០ ដោយយោងតាមទិន្នន័យរបស់ Transfermarkt ។

នៅក្នុងបញ្ជីឈ្មោះកីឡាករថ្លៃបំផុតនៅលើពិភពលោកដែលប្រកាសដោយ Transfermarkt កីឡាករ Cristiano Ronaldo មិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នោះទេ គឺធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខទី៤០នៃតារាង (ពិតប្រាកដគឺលេខរៀងទី៤៦) ។

ថ្វីត្បិតតែ“មានភាពល្បីល្បាញ” នាពេលថ្មីៗនេះ ប៉ុន្តែដោយសារ CR7 ឈានចូលអាយុ ៣៥ ឆ្នាំទៅហើយ ទើបបានបាត់បង់ថ្លៃខ្លាំងយ៉ាងនេះ។ យោងតាមទិន្នន័យរបស់ Transfermarkt បានអោយដឹងថាតម្លៃរបស់ខ្សែប្រយុទ្ធរូបនេះដែលកំពុងពាក់អាវ Juventus គឺមានត្រឹមតែ ៦០ លានអឺរ៉ូដែលស្មើនឹង ១/៣ នៃតម្លៃកីឡាករ Kylian Mbappe ដែលជាកីឡាករជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានតំលៃ ១៨០ លានអឺរ៉ូ។

បន្ទាប់ពីឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៨ ជាមួយក្រុមបារាំង Mbappe កំពុងរីកចម្រើន និងបង្ហាញពីទម្រង់លេងគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងអាវរបស់ PSG ។ រដូវកាលនេះ Mbappe រកបានគ្រាប់បាល់សរុបចំនួន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៣លើក សម្រាប់ក្រុមរដ្ឋធានីប៉ារីស។

នៅពីក្រោយតារាបារាំងវ័យក្មេងនេះគឺ Raheem Sterling (Man City) និង Neymar (PSG) ដែលមានតម្លៃ ១២៨ លានអឺរ៉ូ។ មានកីឡាករ ៤ រូបដែលមានតម្លៃដូចគ្នា ១២០ លានអឺរ៉ូដូច Harry Kane (Tottenham), Mohamed Salah (Liverpool), Eden Hazard (Real Madrid) និង Kevin de Bruyne (Man City) ។

ដូចរ៉ូណាល់ដូដែរអាយុធ្វើឱ្យតម្លៃរបស់កីឡាករ Lionel Messi ធ្លាក់ចុះដល់ ១១២ លានអឺរ៉ូដែលធ្វើឱ្យរូបគេក្លាយជានិមិត្តរូបនៃកីឡាករថ្លៃបំផុតទាំង ១០ នៅលើពិភពលោក។

កីឡាករថ្លៃបំផុតទាំង ១០ នៅលើពិភពលោកយោងតាមគេហទំព័រ Transfermarkt៖

  1. Kylian Mbappe (PSG) – 180 លានអឺរ៉ូ
  2. Raheem Sterling (Man City) – 128 លានអឺរ៉ូ
  3. Neymar (PSG) – 128 លានអឺរ៉ូ
  4. Sadio Mane (Liverpool) – 120 លានអឺរ៉ូ
  5. Mohamed Salah (Liverpool) – 120 លានអឺរ៉ូ
  6. Harry Kane (Tottenham) – 120 លានអឺរ៉ូ
  7. Kevin de Bruyne (Man City) – 120 លានអឺរូ
  8. Jadon Sancho (Dortmund) – 117 លានអឺរូ
  9. Lionel Messi (Barca) – 112 លានអឺរ៉ូ
  10. Trent Alexander-Arnold (Liverpool) – 120 លានអឺរ៉ូ

  1. Cristiano Ronaldo (Juventus) – 60 លានអឺរ៉ូ
  2. Gabriel Jesus (Man City) – 56 លានអឺរ៉ូ
  3. Athur (Barca) – 56 លានអឺរ៉ូ
  4. Ousmane Dembele (Barca) – 56 លានអឺរ៉ូ
  5. Lucas Hernandez (Bayern Munich) – 56 លានអឺរ៉ូ