យប់មិញ PSG លត់ក្លិបនៅលីគលំដាប់ទី២ របស់បារាំងក្នុងការប្រកួតកម្ដៅសាច់ដុំត្រៀមពានរង្វាន់ UCL

0
686

ប្លែកពីគេបន្តិច យប់មិញនៅក្នុងការប្រកួតមិត្តភាពរវាងក្លិប Paris Saint-Germain និងក្លិប Le Havre បានអនុញ្ញាតឲ្យអ្នកគាំចូលរួមមើលការប្រកួតផ្ទាល់នៅក្នុងកីឡាដ្ឋាន Stade Oceane របស់ក្លិប Le Havre ។ នៅក្នុងការប្រកួតនោះ PSG មិនបានទុកមុខឲ្យក្រុមម្ចាស់ផ្ទះនោះទេដោយយកឈ្នះ យ៉ាងចាស់ដៃ ក្នុងលទ្ធផល៩ទល់នឹង០ ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រចំនួន៥០០០នាក់។

ក្លិប PSG ដែលដឹកនាំដោយលោក Thomas Tushel បានធ្វើការប្រកួតកម្ដៅសាច់ដុំកាលពីយប់មិញដើម្បីត្រៀមលេងនៅពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League វគ្គ៨ក្រុមចុងក្រោយដោយត្រូវប៉ះជាមួយក្លិប Atlanta របស់អ៊ីតាលី។ នៅក្នុងការប្រកួតយប់មិញ PSG រកបានដល់ទៅ៩គ្រាប់ឯណោះនៅក្នុងទឹកដីរបស់ក្លិបនៅលីគកំពូលលំដាប់ទី២របស់បារាំង Le Havre ។

ជាក់ស្តែងត្រឹមតង់ទីមួយប៉ុណ្ណោះ PSG អាចរកបាន៥គ្រាប់ទៅហើយដោយកីឡាករ Neymar និង Icardi ស៊ុតបាន២គ្រាប់ម្នាក់ បូកមួយគ្រាប់ទៀតរបស់កីឡាករកំពុងឡើងជើង Kylian Mbappe ។​ ចូលដល់តង់ទី២ PSG បន្ថែមបាន៣គ្រាប់ទៀតដោយកីឡាករ Pablo Sarabia រកបាន២គ្រាប់ម្នាក់ឯង បូករួមទាំងកីឡាករ Idrissa Gueye​ និង Arnaud Kalimuendo រកបានម្នាក់មួយគ្រាប់ ៕