Sanchez បានជួយឲ្យ Inter Milan ដេញជាន់កែងជើង Juventus នៅ Serie A

0
587

កីឡាករដែលទទួលបានប្រាក់បៀរវត្សរ៍ Man Utd បានបង្កើតកំណាត់ត្រាជំនួយទ្វេរដង ដែលជួយឲ្យក្រុម Inter Milan ឈ្នះ ៣-១ ទល់នឹង Torino ក្នុងការប្រកួតនាថ្ងៃទី ១៤ ខែកក្កដានេះ។

មុននឹងស្វាគមន៍ Torino គ្រូនិងសិស្សលោក Antonio Conte ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Serie A ជាមួយនឹង ៦៥ ពិន្ទុ។ ជាមួយនឹងជ័យជម្នះ ៣-១ ក្រុមអាវឆ្នូតខ្មៅ និងខៀវទទួលបានចំណាត់ថ្នាក់ទី ២ លើ Lazio ។ ក្រុម Inter Milan មាន ៨ ពិន្ទុនៅពីក្រោយក្រុម Juventus ខណៈការប្រកួតមាន ៦ ជុំទៀតដើម្បីបញ្ចប់។ តាមទ្រឹស្តី កងទ័ពរបស់លោក Conte នៅតែមានឱកាសឈ្នះជើងឯកនៅចុងបញ្ចប់នៃរដូវកាលនេះ។

Andrea Belotti គឺជាអ្នកដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដំបូងនៅនាទីទី ១៧។ នៅតង់ទី ២ Inter Milan បានយកឈ្នះការប្រកួតវិញហើយបានមកពីក្រោយដោយសារមាន ៣ គ្រាប់ពី Ashley Young, Diego Godin និង Lautaro Martinez ។

Alexis Sanchez ជាលើកទី ២ ជាប់ៗគ្នាបានចូលរួមប្រកួតផ្ទាល់នៅក្នុងក្រុមរបស់លោក Conte ។ គាត់បានបង្កើតការជំនួយចំនួន២លើកសម្រាប់ Godin និង Martinez ។ ជាមួយនឹងការស៊ុបញ្ចូលទីរបស់អតីតខ្សែការពារ Atletico Madrid ពេលនេះក្រុម Inter Milan មានកីឡាករចំនួន ១៨ នាក់ដែលបានស៊ុតបញ្ចូលទីនៅរដូវកាលនេះ ដោយបានបំបែកកំណត់ត្រារបស់ក្លឹបក្នុងរដូវកាល ២០០៧/០៨ ។ ទន្ទឹមនឹងនេះដែរ Martinez ក៏បានបញ្ចប់ការប្រកួតចំនួន ៥ ប្រកួត ដោយបានច្រានចោលពាក្យចចាមអារាមនៃការអន់ខ្សោយទម្រង់លេងដោយសារតែ Barca កំពុងតែតាមប្រម៉ាញ់។

រដូវកាលនេះ Sanchez​ បានផ្លាស់ទៅអ៊ីតាលីដោយខ្ចីជើងពី Man Utd ។ គាត់លេងបាន ២២ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ទាត់បញ្ចូលទីបាន ២ គ្រាប់ និងជំនួយ ៦ លើក។ កីឡាករសញ្ជាតិឈីលីរូបនេះក៏បានជួបជុំជាមួយមិត្តរួមក្រុមគឺ Romelu Lukaku និង Ashley Young នៅឯ San Siro ។

បច្ចុប្បន្ននេះ Inter Milan មិនបានបញ្ជាក់ថាតើត្រូវទិញបន្តកិច្ចសន្យាផ្ដាច់មុខ រឺក៏ផ្ទេរ Sanchez មកអោយ Man Utd នោះទេ។ ទោះយ៉ាងណាគ្រូបង្វឹក Ole Solskjaer បានអះអាងម្តងហើយម្តងទៀតថាកីឡាកររូបនេះស្ថិតក្នុងផែនការរបស់គាត់នៅរដូវកាលក្រោយ។ ប្រសិនបើគាត់បន្តរក្សាទម្រង់លេងរបស់គាត់ គាត់អាចត្រលប់ទៅចូលរួមចំណែកដល់ក្រុម Old Trafford វិញ។

បញ្ហាធំបំផុតនាពេលនេះ គឺប្រាក់ខែចំនួន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍។ គាត់គឺជាកីឡាករម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ក្លឹប ប៉ុន្តែការចូលរួមចំណែករបស់គាត់មិនទាន់គ្រប់គ្រាន់ទេ។ ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះមានការរំពឹងខ្ពស់ ប៉ុន្តែគ្រាន់តែជាស្រមោលខ្លួនឯងនៅពេលដែលគាត់លេងឱ្យក្រុម Arsenal ៕