Minamino ធ្វើ​បាន​រឿង​អស្ចារ្យ​មួយ​ដែល​គ្រប់​គ្នា​ប្រហែល​មិន​ដឹង

0
872

ខ្សែ​បម្រើ​ប្រយុទ្ធ Takumi Minamino ធ្វើ​បាន​រឿង​អស្ចារ្យ​មួយ​​​ដោយ​ឈ្នះ​ពាន​លីគ​ជាមួយ​ក្លឹប​២​ផ្សេង​គ្នា​ក្នុង​រដូវ​កាល​នេះ​ ជា​កីឡាករ​សំណាង​ម្នាក់។

រដូវ​កាល​២០១៩-២០ Minamino ​លេង​ឲ្យ​ក្រុម Red Bull Salzburg បាន​ពាក់​កណ្ដាល​រដូវ​កាល​ ដោយ​បង្ហាញ​ខ្លួន​បាន​​១៤​ប្រកួត​ ទាត់​បញ្ចូល​ទី​៥​គ្រាប់។ បន្ទាប់​មក​នៅ​ខែ​មករា​កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ​​បាន​ផ្លាស់​មក​កាន់​អង់គ្លេស​ជាមួយ Liverpool។

​ជា​រឿង​អស្ចារ្យ​រដូវ​កាល​នេះ Red Bull Salzburg និង Liverpool សុទ្ធ​តែ​ឈរ​​កំពូល​តារាង​​និង​ឈ្នះ​ពាន​លីគ​។ ដូច្នេះ Minamino វ័យ​២៥​ឆ្នាំ​ដែល​បាន​លេង​គ្រប់​ចំនួន​ប្រកួត​ដែល​កំណត់ ​គឺ​មាន​ឈ្មោះ​ជួយ​ក្រុម​ទាំង​ពីរ​ឲ្យ​លើក​ពាន​លីគ​ដូច​គ្នា។

នេះ​មាន​ន័យ​ថា រដូវ​កាល​នេះ​ Minamino ឈ្នះ​ពាន​លីគ​ជាមួយ​២​ក្រុម​ផ្សេង​គ្នា ហើយ​ក៏​ជា​ការ​ឈ្នះ​ពាន​លីគ​៦​ដូវ​កាល​ជាប់​គ្នា​ដែរ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ៕ ​​