ខ្សែបម្រើ Bruno Fernandes បានបង្ហើបឱ្យដឹងថាកូនស្រីរបស់គាត់គឺជាការលើកទឹកចិត្តសម្រាប់គាត់ ដើម្បីសំដែងការអបអរសាទរ ដោយប្រើដៃទាំងពីរអបនិងត្រចៀករបស់គាត់។
«កាលខ្ញុំនៅលេងឲ្យក្លិប Sporting Lisbon គឺកូនស្រីខ្ញុំបានធំហើយ។ នៅពេលប្រពន្ធខ្ញុំ និងខ្ញុំនិយាយជាមួយគាត់ គាត់តែងតែធ្វើបែបនេះ (យកដៃទាំងពីរអបនិងត្រចៀក)។ ដូច្នេះហើយទើបខ្ញុំជ្រើសរើសធ្វើបែបនេះ ដើម្បីអបអររាល់ពេលដែលខ្ញុំបានស៊ុតបញ្ចូលទី … »។
«ពេលនេះ កូនខ្ញុំគាត់បានដឹងហើយថា នៅពេលដែលខ្ញុំស៊ុតបញ្ចូលទីគឺជាកាដូរសម្រាប់កូនស្រីខ្ញុំ។ ក្រៅពីនេះ ប្រពន្ធខ្ញុំកំពុងតែមានផ្ទៃពោះ ដូច្នេះកូនស្រីខ្ញុំគាត់ចាប់បង្ខំឲ្យខ្ញុំ ត្រូវស៊ុតបញ្ចូលទី២គ្រាប់។ ប៉ុន្តែនៅពេលដែលខ្ញុំបានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ពេលដែលប៉ះជាងមួយក្រុម Brighton គឺកូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ត្រូវតែស៊ុតបញ្ចូលទីឲ្យបាន៣គ្រាប់ ១គ្រាប់សម្រាប់គាត់ផ្ទាល់ ១គ្រាប់សម្រាប់ប្អូនគាត់ជិតនឹងកើត និង១គ្រាប់ទៀតសម្រាប់ម្ដាយរបស់គាត់» ៕