Chelsea និង Bayern Munich កំពុងដណ្ដើមអ្នកចាំទី Marc-Andre ter Stegen ពី Barca

0
625

វិទ្យុ Cadena Ser បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានបញ្ជូនសំណើរទៅ Barca ដើម្បីស្នើសុំទិញអ្នកចាំទី Marc-Andre ter Stegen ។ Lampard កំពុងតែព្យាយាមរកអ្នកជំនួសអ្នកចាំទី Kepa Arrizabalaga ដែលបានបំពេញតួនាទីមិនសូវល្អកាលពីរដូវកាលមុន។

The Sun ថែមទាំងបង្ហើបថា Kepa ប្រហែលជាបានលេងការប្រកួតចុងក្រោយសម្រាប់ក្រុមតោខៀវ Chelsea ព្រោះ Lampard នឹងជ្រើសរើសយក Willy Caballero ដើម្បីចាប់ផ្តើមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup។

ទោះយ៉ាងណា Chelsea នឹងត្រូវប្រកួតប្រជែងជាមួយ Bayern Munich ព្រោះ Bayern ក៏ចង់ឲ្យ Ter Stegen ក្លាយជាអ្នកជំនួសជាអចិន្ត្រៃយ៍ជំនួស Manuel Neuer ផងដែរ។ កុងត្រារបស់ Ter Stegen ជាមួយ Barca នឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ ប៉ុន្តែអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះមិនបានយល់ព្រមបន្តទៀតទេ៕