អារម្មពិតរបស់ Kingsley Coman ក្រោយពីបានទម្លុះសំណាញ់ទីក្រុម PSG

0
691

ថ្លែងបន្ទាប់ពីទទួលបានជ័យជំនះលើក្រុម PSG កីឡាករឆ្នើម Kingsley Coman បាននិយាយថាគាត់សប្បាយចិត្តខ្លាំងណាស់នៅពេលដែលក្រុម Bayern ឈ្នះជើងឯក ប៉ុន្តែបេះដូងរបស់គាត់ឈឺចាប់ដោយសារតែគាត់បានទម្លុះសំណាញ់ទីក្រុមចាស់របស់គាត់។

សូមបញ្ចាក់ថា កីឡាការសញ្ជាតិបារាំង Kingsley Coman បានចាកចេញពីក្រុមអ្នកមានបារាំង នៅឆ្នាំ២០១៤ ហើយមកចូលរួមជាមួយក្រុមសេះបង្កង់អ៊ីតាលី ដោយតម្លៃផ្ទេរ សូន្យរៀល។ រហូតដល់ឆ្នាំ ២០១៥ ក្រុមសេះបង្កង់បានឲ្យក្រុម Bayern ខ្ជីជើងក្នុងតម្លៃ ៧លានអឺរ៉ូ។ ដល់ឆ្នាំ២០១៧ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern បានទិញផ្ដាច់ក្នុងតម្លៃ ២១លានអឺរ៉ូ ៕