Barcelona ដាក់តម្លៃលក់ចេញ Lionel Messi

0
669

យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថាក្លឹប Barcelona ត្រៀមលក់កំពូលតារាឆ្នើម Lionel Messi ប្រសិនបើក្លឹបណាមួយហានចំណាយទឹកប្រាក់ចំនួន ៦៣១ លានផោន – ស្មើនឹងថ្លៃឈ្នួលផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។

បច្ចុប្បន្ន Messi នៅសល់កុងត្រា ១ ឆ្នាំទៀតជាមួយក្លិបយក្សកាតាឡាន់ ហើយខ្សែប្រយុទ្ធរូបនេះបានបង្ហាញនូវបំណងចង់ចាកចេញ។ ថ្មីៗនេះលោក Thomas Tuchel គ្រូបង្វឹកក្រុម PSG បានបញ្ជាក់ថាម្ចាស់ជើងឯក Ligue 1“ ត្រៀមខ្លួនស្វាគមន៍ Messi” ទៅកាន់ប្រទេសបារាំង៕