លោក Lampard អ្នកចាត់ការក្រុម Chelsea បានអះអាងថាកំហុសរបស់ Kepa Arrizabalaga នៅយប់មិញនេះ នឹងធ្វើឱ្យគេគ្មានឱកាសលេងនៅប្រកួតក្រោយនោះទេ។
Kepa ដែលកំពុងរងសម្ពាធស្រាប់នៅក្រុម Chelsea នោះ យប់មិញស្រាប់តែមានកំហុសមួយទៀត បោះបាល់ឱ្យទៅ Mane ស្វែងរកគ្រាប់បាល់ទី២បានសម្រេច។ កំហុសមួយនេះ បានធ្វើឱ្យលោក Lampard អ្នកចាត់ការក្រុម Chelsea អះអាងថាជាកំហុសដែលធ្វើឱ្យក្រុមបរាជ័យតែម្ដង និងមិនគួរឱ្យកើតមានឡើងនោះទេ។
លោក Lampard បានអះអាងបន្ថែមទៀតថា៖ “វាច្បាស់ណាស់ថាជាកំហុសដែលមិនគួរកើត។ Kepa នឹងបន្ដហ្វឹកហាត់បន្ថែមទៀត គាត់ត្រូវការការគាំទ្រជុំវិញគាត់ គាត់ជាកីឡាកររបស់យើង”។ ត្បិតតែនិយាយគាំទ្រនិងលើកទឹកចិត្តបែបនេះក្ដី តែអ្នកចាត់ការរូបនេះ ក៏បញ្ជាក់ច្បាស់ថាប្រកួតក្រោយទល់ Barnsley នឹងមិនមានវត្តមានរបស់ Kepa លេងនោះទេ ដោយអាចជំនួសដោយ Willy Caballero វិញ៕