Son Heung-Min និង Harry Kane បង្កើតកំណត់ត្រាដ៏អស្ចារ្យ​ក្នុងប្រវត្តិសាស្ត្រ Premier League

0
623

Son Heung-Min និង Harry Kane បានបង្កើតនូវភាពអស្ចារ្យសម្រាប់ Tottenham ក្នុងការទទួលជ័យជម្នះលើ Southampton នៅក្របខ័ណ្ឌ Premier League ។

ក្នុងជ័យជម្នះ ៥-២ របស់ Tottenham នៅផ្ទះរបស់ក្រុម Southampton, Son Heung-Min និង Harry Kane បានចូលរួមដោយផ្ទាល់ក្នុងគ្រាប់បាល់ទាំង ៥ គ្រាប់នោះ។ រឹតតែពិសេសជាងនេះទៅទៀតនោះគឺ នៅពេលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េបង្កើត poker និង Kane បានបង្កើត Assist ទាំងអស់​ក្នុងចំណោមគ្រាប់បាល់ទាំង៥គ្រាប់​នេះ។

នេះជាលើកទី ១ ហើយក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលអង់គ្លេសដែលកីឡាករម្នាក់បង្កើតAssist បានទាំង ៤ គ្រាប់អោយកីឡាករម្នាក់ទៀតរកគ្រាប់បាល់បានក្នុងការប្រកួត។