លីគកំពូលអង់គ្លេស នឹង​មិន​អាច​ចូល​រួម​ទស្សនា​នៅ​ទីលាន​ដោយ​ផ្ទាល់​ នៅ​ខែ​ក្រោយ​នេះ​ទេ

0
765

នាយករដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស​ លោក​ Boris Johnson បាន​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គម្រោង​ឲ្យ​អ្នក​គាំទ្រ​ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ក្នុង​ទីលាន​កីឡា​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​តុលា​ ឆ្នាំ​២០២០​ នឹង​ត្រូវពន្យារពេល។

មូល​ហេតុ​ដែល​លោក​សម្រេច​បែប​នេះ​​ ដោយ​សារ​តែ​នៅ​ក្នុង​ខែ​នេះ​ ស្ថានភាព​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុវត្តន៍​វិធានការណ៍​ទប់​ស្កាត់​ឲ្យ​តឹង​រឹង​ ឡើង​វិញ​។

លោក​ក៏​បាន​ថ្លែង​ថា​ វិធានការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ខាងលើនឹង​ត្រូវ​ដាក់​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ៦​ខែ​ត​ទៅ​មុខ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គិត​មក​ទល់​នឹង​ពេល​នេះ​ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ជាង​ ៤សែន​នាក់​ និង​អ្នក​ស្លាប់​ជាង​៤,២០០​នាក់​៕