ខ្សែប្រយុទ្ធ ហង្សក្រហម ថាយើងនៅតែអាចឈ្នះពានធំៗ នៅរដូវកាលក្រោយទៀត

0
713

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​គេ​នៅ​តែ​អាច​ឈ្នះ​ពាន​ធំៗ​នៅ​រដូវ​កាល​ក្រោយ​ទៀត​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ខិត​ខំ​ចង់​បាន​។

Salah បាន​និយាយ​ថា​៖” ធម្មតា​ទេ​អា​រឿង​ចង់​បាន​ឈ្នះ​ពាន​ UEFA Champions League ពាន​ Premier League អី​ហ្នឹង​តែ​ពេល​ដែល​យើង​ធ្វើ​វា​បាន​ជោគ​ជ័យ​ នោះ​យើង​នឹង​លែង​សូវ​ចង់​បាន​វា​ទៀត​ហើយ​។ ”

Soccer Football – Premier League – Liverpool v Chelsea – Anfield, Liverpool, Britain – July 22, 2020 Liverpool’s Jordan Henderson with teammates celebrates with the trophy after winning the Premier League Pool via REUTERS/Laurence Griffiths EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖” អញ្ចឹង​ហើយ​ពេល​នេះ​ ខ្ញុំ​ចង់​និយាយ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​យើង​ហ្នឹង​ ឲ្យ​នៅ​តែ​ខិត​ខំ​ចង់​ឈ្នះ​ពាន​នៅ​រដូវ​កាល​ក្រោយៗ​ទៀត​។ ខ្ញុំ​គិត​ថា​ បើ​ពួក​យើង​នៅ​តែ​ខិត​ខំ​ចង់​បាន​ទៀត​ ខ្ញុំ​គិត​ថា​ពួក​យើង​នៅ​តែ​អាច​ធ្វើ​បាន​អញ្ចឹង​នៅ​រដូវ​កាល​ក្រោយ​។ ”

នៅ​ក្នុង​រដូវ​កាល​នេះ​ Liverpool បាន​ប្រកួត​ឈ្នះ​ពាន​ Premier League បន្ទាប់​ពី​ខក​ខាន​មិន​ទទួល​បាន​ជាង​ ៣០​ឆ្នាំ​៕