ខ្សែបម្រើស្លាបរបស់ក្លិប PSG គឺកីឡាករ Angel Di Maria បានសងថ្លៃជាមួយអាកប្បកិរិយាមិនសមរម្យរបស់គាត់ ក្នុងការប្រកួតនឹង Marseille ជាមួយនឹងការព្យួររហូតដល់ទៅបួនប្រកួត។
ជាក់ស្តែងនៅក្នុងការបរាជ័យរបស់ PSG ទៅលើក្រុម Marseille ក្នុងលទ្ធផល ០-១ នៅចុងបញ្ចប់នៃការប្រកួតនោះ មានការវាយតប់គ្នាយ៉ាងខ្លាំងរវាងកីឡាករទាំងសងខាង។ ជាលទ្ធផលកាតក្រហមចំនួន ៥បានធ្លាក់ទៅលើ Neymar, Layvin Kurzawa, Leandro Paredes របស់ PSG និង Jordan Amavi និង Dario Benedetto របស់ Marseille ។
Neymar បានទះកំផ្លៀង Alvaro Gonzalez កីឡាករដែលជាតារាកំពូលរបស់ប្រេស៊ីលបានចោទប្រកាន់ពីបទបង្កើតពាក្យប្រកាន់ជាតិសាសន៍។ កីឡាករ Gonzalez បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នៅពេលគាត់បញ្ជាក់ថា Neymar ខឹងខ្លាំងពេក។ មិនឈប់នៅទីនោះទេ ចលនាយឺត ៗ ក៏បង្ហាញ Di Maria សងសឹកឲ្យមិត្តរួមក្រុមដោយ … ស្តោះទឹកមាត់ដាក់ Gonzalez ។
គ្រូបង្វឹកក្រុម Marseille លោក Andre Villas-Boas ផ្ទាល់បានបរិហារអាកប្បកិរិយាមិនសមរម្យរបស់ Di Maria ផ្ទាល់។ បន្ទាប់ពីពិចារណាលើកត្តានានា BTC Ligue “បានត្រឹមតែដាក់ទណ្ឌកម្ម Di Maria មិនឱ្យចូលរួមប្រកួតចំនួន៤ប្រកួតប៉ុណ្ណោះ មិនដូចដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា មានចំនួន៦ប្រកួត”៕