ក្រុម FC Barcelona បានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ La Liga កាលពីយប់មិញនេះ។
យ៉ាងណាមិញ ទាំង៤គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ២គ្រាប់នៅនាទី១៥ និងនាទី ១៩ និង Lionel Messi រកបាន១គ្រាប់នៅនាទី៣៥ ដោយបាល់ប៉េណាល់ទី និង ១ គ្រាប់ចុងក្រោយកើតចេញពីបាល់ចូលទីខ្លួនឯងរបស់ Torres នៅនាទី ៤៥។ នេះគឺវាជាជ័យជម្នះលើកដំបូងក្នុងប្រកួតផ្លូវការក្រោមការដឹកនាំរបស់លោក Koeman ផងដែរ។
គួរឱ្យដឹងផងដែរថា ក្រោយពីចប់ការប្រកួត អ្នកចាត់ការសញ្ជាតិហូល្លង់បានអះអាងថា៖ “Ansu Fati នឹងមានអនាគតល្អ។ ខ្ញុំសប្បាយចិត្តជាមួយទម្រង់លេងយ៉ាងល្អរបស់គេក្នុងប្រកួតនេះ។ គេមានទំនុកចិត្តខ្ពស់ក្នុងការបញ្ចប់ទី ហើយគាត់នឹងកាន់តែល្អលើសនេះទៀតសម្រាប់ការប្រកួតទៅថ្ងៃខាងមុខទៀត”៕