Zidane ថា បើខ្លួនចង់យកឈ្នះក្រុមខ្លាំង Barca ទាល់តែធ្វើបែបនេះ…

0
550

Karim Benzema បានបញ្ចប់រដូវកាលមុនដោយរកបាន ៣០ គ្រាប់ ហើយជារដូវកាលដ៏ល្អបំផុតដែលគាត់ធ្វើបានចាប់តាំងពីគាត់បានចូលរួមជាមួយ Real Madrid ហើយរដូវកាលនេះគាត់ក៏បានបង្ហាញទម្រង់លេងយ៉ាងល្អផងដែរ។

ពេលដែលកីឡាករ Cristiano Ronaldo បានចាកចេញ ទម្រង់លេងរបស់ Benzema បានធ្លាក់ចុះ ទើបតែនៅឆ្នាំ ២០២០ នេះទេដែលគេបានកត់សម្គាល់ពីការផ្លាស់ប្តូរដ៏អស្ចារ្យរបស់គាត់ ដោយគាត់បានរកគ្រាប់បាល់ ២ គ្រាប់ដ៏អស្ចារ្យសម្រាប់ក្រុម គឺមួយគ្រាប់ទល់នឹង Atletico Madrid ដោយបានឈ្នះការប្រកួត Derby និងមួយទៀតទល់នឹង Real Betis។

Benzema ទទួលបាននូវការចាប់អារម្មណ៍សាជាថ្មី ដោយគាត់បានប្រឹងប្រែងព្យាយាមយ៉ាងខ្លាំង ទោះបីជា Zidane បានចាប់ផ្តើមពិសោធឱ្យគាត់លេងជាមួយ Isco ឬ Gareth Bale អមប្រយុទ្ធជាមួយគាត់ ឬសូម្បីតែជាមួយ Rodrygo Goes និង Lucas Vazquez ដាក់ប្រយុទ្ធសងខាងផងដែរ ហើយពេលខ្លះចាប់ដែគូជាមួយ Vinicius Junior បន្ថែមទៀត។

ឥលូវនេះ Zidane ដឹងថា ប្រសិនបើគាត់ចង់យកឈ្នះក្រុមខ្លាំង Barcelona គាត់ត្រូវតែធ្វើឱ្យ Benzema ត្រឡប់មកដូចដើមវិញ។ ដើម្បីធ្វើឱ្យ Benzema ត្រឡប់មកដូចដើមវិញ គាត់ត្រូវពឹងផ្អែកលើខ្សែប្រយុទ្ធ Eden Hazard និង Marco Asensio មកជួយគាំទ្របន្ថែម ដែលអ្នកទាំងពីរទើបតែបានជាសះស្បើយពីបួស ហើយអាចវិលត្រឡប់មកវិញឱ្យទាន់ពេលវេលាសម្រាប់ការប្រកួតបន្តទៀត ក្រោយពីការផ្អាកសកម្មភាពបាល់ទាត់តាំងពីខែមីនា៕