ខ្សែបម្រើបារាំងកីឡាករ N’Golo Kante ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនចុះផ្សាយថា មានបំណងចាកចេញពី Chelsea ខណៈទំនាក់ទំនងជាមួយគ្រូបង្គោលតោខៀវលោក Frank Lampard ហាក់បីដូចជាល្អក់កករ។
សារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា Lampard ហាមប្រាមមិនឲ្យ Kante ឈប់ហ្វឹកហាត់មួយថ្ងៃ ដើម្បីទៅស៊ីការមិត្តភក្តិរបស់ខ្លួន ដែលការហាមប្រាមនេះធ្វើឲ្យខ្សែបម្រើវ័យ ២៩ឆ្នាំមួយនេះអាក់អន់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំង។
របាយការណ៍មួយចំនួនបានឲ្យដឹងថា តំណាងរបស់ Kante ចង់ឲ្យចេញពីក្លឹបនៅឆ្នាំក្រោយ រដូវក្ដៅ ហើយមានបំណងទៅលេងនៅ Real Madrid។ យ៉ាងណាមិញ គេមិនទាន់ដឹងថា ខាង Real មានចំណាប់អារម្មណ៍ ឬ យ៉ាងណាទេ។
Kante បានមកលេងនៅ Chelsea ក្រោយជួយឲ្យ Leicester លើកពាន Premier League នៅឆ្នាំ២០១៦។ កីឡាករពាក់អាវលេខ ៧រូបនេះបានក្លាយជាកីឡាករបង្គោលរបស់ Chelsea នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែនៅរដូវកាល ១៩/២០ របួស និងរោគសញ្ញាកូវីដ-១៩ បានញាំញីកីឡាកររូបនេះ៕