Camavinga៖ មិនបោកអាវរបស់ Ronaldo ទេ ទុកឲ្យជាប់ក្លិន Ronaldo

0
291

Eduardo Camavinga ​បាន​ឱកាស​ប្ដូរ​អាវ​ជាមួយ Cristiano Ronaldo ​ក្រោយ​ពី​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង ​និង​ព័រទុយហ្គាល់​បញ្ចប់​ទៅ​ពាន​រង្វាន់ UEFA Nations League ​។

​យុវជន​១៧​ឆ្នាំ​ខាង​លើ​នេះ ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ​និង​បាន​តតាំង​ផ្ទាល់​ជាមួយ Idol ​របស់​ខ្លួន​គឺ Ronaldo ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។ ​ពេល​ចប់​ការ​ប្រកួត​ទៅ Camavinga ​បាន​ស្នើ​សុំ​អាវ Ronaldo ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ហើយ​បំណង​ប្រាថ្នា​នេះ​ក៏​បាន​សម្រេច​ផង​ដែរ។ នៅ​ពេល​បាន​អាវ Idol ​របស់​ខ្លួន​នេះ​ហើយ ​កីឡាករ​លេង​ឱ្យ​ក្លឹប​អាជីព Rennes ​រូប​នេះ ​បាន​បញ្ជាក់​ថា​រូបគេ​នឹង​មិន​បោក​វា​ឡើយ ដោយ​ទុក​នៅ​ស្នាម​ដដែល​នេះ​រហូត​ទៅ។​

​សូម​បញ្ជាក់​ថា​ការ​ប្រកួត​រវាង​បារាំង​និង​ព័រទុយហ្គាល់ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​បារាំង ​ព្រោះ​ពួកគេ​បែរ​ជា​បង្ហោះ​រូបភាព​ជាមួយ Ronaldo ​ជា​ច្រើន​សន្លឹក​ទៅ​វិញ។ ​ដោយ​នេះ ​បាន​បញ្ជាក់​ថា​កីឡាករ​បារាំង​ភាគ​ច្រើន សុទ្ធ​តែ​ជា​អ្នក​ស្រលាញ់​រាប់អាន​អតីត​កីឡាករ Real Madrid ​នេះ​ជា​ខ្លាំង។ ​ដោយ​អ្នក​ដែល​បង្ហោះ​ទាំង​អស់​នោះ​ទៀត​សោត គឺ​ជា​កីឡាករ​ដែល​ក្រុម Real Madrid ​ចង់​បាន​នៅ​ថ្ងៃ​អនាគត​ផង​ដែរ៕​