តើដំណើរការឆ្លងមេរោគ កូវីដ១៩ របស់ Ronaldo បានកើតឡើងយ៉ាងដូច្ដេច?

0
772

កីឡាករ Cristiano Ronaldo ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីគាត់បានធ្វើតេស្ត៍វិជ្ជមាន។ ដូច្នេះតើគាត់បានឆ្លងតាមរបៀបណា?

សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់បានប្រកាសថាកីឡាករ Cristiano Ronaldo មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ កូវីដ១៩ ។ ការធ្វើតេស្តនេះត្រូវបានធ្វើមុនពេលប្រកួតជាមួយស៊ុយអែតក្នុង Nations League ។

កីឡាករ Cristiano Ronaldo គឺជាកីឡាករទី ៣ ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ដែលមានលក្ខណៈវិជ្ជមាននៃជំងឺកូដវីដ១៩ បន្ទាប់ពីលោក Jose Fonte និង Anthony Lopes ។

ការឆ្លងមេរោគនេះរបស់ Ronaldo បានធ្វើឱ្យសហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ និងមិត្តរួមក្រុមរបស់គាត់មានការភ្ញាក់ផ្អើលបន្ទាប់ពីបានបង្ហោះរូបថតនៅលើ Instagram នៃអាហារជុំគ្នាជាមួយមិត្តរួមក្រុមនៅក្រុមជម្រើសជាតិកាលពីថ្ងៃមុន។ ជាការពិតពួកគេទាំងអស់គ្នាអង្គុយជិតគ្នា ហើយមិនបានពាក់ម៉ាស់ទៀតផង។

ទោះយ៉ាងណាក៏ដោយវាមិនត្រូវបានគេរាប់បញ្ចូលថា Ronaldo បានឆ្លងពីមុនទេ ពីព្រោះគាត់មិនគោរពតាមបទបញ្ជាដាច់ដោយឡែករបស់ Juventus បន្ទាប់ពីសមាជិកខាងក្រៅពីរនាក់មានលទ្ធផលវិជ្ជមាន កូវីដ១៩ ៕