Bruno ​ថា​អវត្តមាន Ronaldo ក៏ក្រុមព័រទុយហ្គាល់នៅតែខ្លាំង

0
758

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​តែ​បន្ដ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ​៣-០ ​ដដែល ​បើ​ទោះ​ជា​ពួកគេ​អវត្តមាន​ប្រធាន​ក្រុម Cristiano Ronaldo ​ក៏​ដោយ។

​Ronaldo ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន Covid-19 ​និង​ត្រូវ​សម្រាក​ព្យាបាល​សិន ​មិន​អាច​ចូល​លេង​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​នោះ​ទេ។ ​យ៉ាងណា​ក៏​ដោយ ​បើ​ទោះ​ជា​អត់​មាន​ប្រធាន​ក្រុម​សំបូរ​បទ​ពិសោធ​មែន ប៉ុន្តែ​សម្រាប់ Bruno Fernandes ​ខ្សែ​បម្រើ​ម្នាក់​ក្នុង​ក្រុម​មើល​ឃើញ​ថា ​គ្មាន​អ្វី​ប្រែប្រួល​សម្រាប់​គោលដៅ​យក​ជ័យជម្នះ​របស់​ព័រទុយហ្គាល់​ឡើយ។

​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Manchester United ​រូប​នេះ​បាន​និយាយ​ថា​៖ “យើង​មិន​ត្រូវ​បាន​គ្រូ​ប្រាប់​ឱ្យ​ប្ដូរ​ក្បួន​លេង​ឡើយ ទោះ Ronaldo ​មិន​នៅ​ក៏​ដោយ។ មហិច្ឆតា​របស់​យើង​គឺ​នៅ​ដដែល។ ក្រុម​របស់​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់ ប៉ុន្ដែ​វា​គ្រាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ឈ្នះ​បន្តិច​ប្រសិន​បើ​មាន​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​មក​ជូយ​ក្រុម”៕