ក្រុមជម្រើសជាតិឈុតធំនូវែលហ្សេឡង់ បានដកខ្លួនពីការប្រកួតមិត្តភាពតទល់នឹងក្រុមជម្រើសជាតិអង់គ្លេសនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនៅឯប្រទេសអង់គ្លេសផ្ទាល់ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។
មូលហេតុដែលក្រុមខាងលើដកខ្លួនមុនការប្រកួតបែបនេះ ដោយសារតែពិបាកក្នុងការដំណើរ និងកីឡាករភាគច្រើនមិនចូលរួមលេង ក្នុងកំឡុងពេលកូវីដ-១៩នេះ។
យ៉ាងណាមិញ បន្ទាប់ពីធ្វើការប្រកាសដកខ្លួនភ្លាម ខាង FA ក៏បានចេញសេចក្ដីប្រកាសថា នឹងរៀបចំក្រុមជម្រើសជាតិផ្សេងទៀត មកជំនួសក្រុមជម្រើសជាតិនូវែលហ្សេឡង់ ក្នុងការប្រកួតខាងមុខ។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩ នៅបន្តឆ្លងលើកីឡាករមួយចំនួនដូចជា Cristiano Ronaldo ដែលរកឃើញជំងឺនេះកាលពីម្សិលមិញ៕