ស្ថានភាពរបួសរបស់ Van Dijk អាចនឹងសម្រាករយៈពេលយូរ

0
897

ខ្សែ​ការពារ​កណ្ដាល​របស់​ Liverpool កីឡាករ Virgil van Dijk បាន​ត្រៀម​ចិត្ត​រួចរាល់ បន្ទាប់​ពី​ដឹង​ខ្លួន​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជង្គង់​​ដោយ​សារ​របួស​ពេល​លេង​ទល់​នឹង Everton ស្មើ​គ្នា ២-២។

កីឡាករ​វ័យ​២៩​ឆ្នាំ​​​សញ្ជាតិ​ហុល្លង់​មិន​អាច​បន្ត​ការ​លេង​ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំ​ទី Jordan Pickford ក្នុង​វគ្គ​ទី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍។ ទល់​នឹង​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា របួស​នៃសរសៃពួរ​ជង្គង់​នេះ​អាច​នឹង​ធ្វើ​ឲ្យ Van Dijk ត្រូវ​សម្រាក​រយៈពេល​យូរ​ប៉ុណ្ណា​ទេ។

អតីតខ្សែការពារ​របស់​ Celtic​ និង​ Southampton​ បាន​ទៅ​ធ្វើ​ការ​ស្កេន​មុន​ពេល​ដែល​អ្នក​ជំនាញ​បញ្ជាក់ពីទំហំនៃការរបួស។ Van Dijk បាន​និយាយ​ថា គេ​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់​ការ​ប្រឈម​នឹង​របួស​នេះ ហើយ​នឹង​ប្រឹងប្រែង​ធ្វើ​គ្រប់​យ៉ាង​​ដើម្បី​ត្រឡប់​មក​វិញ​ឆាប់​​ៗ​តាម​ដែល​អាច​ធ្វើ​បាន។

ក្នុង​ការ​ប្រកួត​រវាង​ Liverpool និង Everton កាល​ពី​ចុង​សប្ដាហ៍​​មាន​រឿង​ចម្រូងចម្រាស​នៃ​ចុងម៉ោង បន្ទាប់​ពី​គ្រាប់​បាល់​របស់​ Jordan Henderson ត្រូវ​បាន​អាជ្ញាកណ្ដាល​សម្រេច​​មិន​ឲ្យ។ ដោយ​ពួក​គេ​លើក​ហេតុផល Mane ដែល​ជា​អ្នក​ Assist ស្ថិត​ក្នុង​បាល់ Offside៕