Diogo Jota ឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League

0
735

Diogo Jota បានឡើងទៅឈរនៅលើកំពូលតារាងនៃតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេនៅ Champions League បន្ទាប់ពីស៊ុតបាល់បញ្ចូលទម្លោះសំណាញ់ទី Atalanta ។

បន្ទាប់ពីការប្រកួតលើកទី ៣ Diogo Jota និង Marcus Rashford គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ដោយរកបាន ៤ គ្រាប់។

hat-trick របស់ Jota ទម្លុះសំណាញ់ទី Atalanta មានន័យថារូបគេនិង Rashford កំពុងឈរនៅពីលើកីឡាករ Duvan Zapata របស់ Atalanta, Alassane Plea របស់ Monchengladbach និងកីឡាករ Feran Torres របស់ក្រុម Man City ដោយមួយគ្រាប់។ មានកីឡាករ ២០ នាក់ដែលស៊ុតបញ្ចូលទីបាន ២ ដងរួមមាន Lionel Messi និង Erling Braut Haaland ។

គិតចាប់តាំងពីដើមរដូវកាលមុន Jota មាន ៣ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League និង Europa League ហើយជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាងគេ។

គាត់បានក្លាយជាកីឡាករទី ៥ របស់ហង្សក្រហមដែលរកគ្រាប់បាល់ Hat-trick នៅទីលានបាល់ទាត់ធំជាងគេនៅអឺរ៉ុប បន្ទាប់ពី Michael Owen (២០០២), Yossi Benayoun (២០០៧), Philippe Coutinho (២០១៧) និង Sadio Mane (២០១៨) ៕