Bruno Fernandes ទាត់បាល់ប៉េណាល់ទី ទទួលបានជោគជ័យ និងបរាជ័យប៉ុន្មានដង?

0
655

Bruno Fernandes គឺជាអ្នកជំនាញទាត់បាល់ប៉េណាល់ទីរបស់ MU ។ ទោះយ៉ាងណាក្នុងការប្រកួតជាមួយ Newcastle គាត់បានបរាជ័យគ្រាប់បាល់ប៉េណាល់ទី ១១ ម៉ែត្រ។

ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់បានទាត់បាល់ប៉េណាល់ទីជោគជ័យចំនួន ១០លើកជាប់ៗគ្នា ដោយប្រើបច្ចេកទេសជាច្រើនចាប់តាំងពីចូលរួមជាមួយក្រុម Man Utd កាលពីខែមករា ប៉ុន្តែបានបរាជ័យចំពោះគ្រាប់បាល់ប៉េណាល់ទីលើកទី១១ ទៅលើអ្នកចាំទី Karl Darlow របស់ Newcastle ។

តើ Fernandes បានស៊ុតបាល់បញ្ចូលទីចំនួនប៉ុន្មានពីគ្រាប់បាល់ប៉េណាល់ទី?

Fernandes បានស៊ុតបាល់ប៉េណាល់ទីចំនួន ៣៣លើក ពេញមួយអាជីពរបស់គាត់។ គាត់បានស៊ុតបញ្ចូលទីបានចំនួន៣០គ្រាប់ ក្នុងចំណោមបាល់ប៉េណាល់ទី ៣៣លើក ដោយទទួលបានជោគជ័យ ៩១% ។

តើ Fernandes បានបរាជ័យប៉ុន្មានលើកសម្រាប់បាល់ប៉េណាល់ទីក្នុងអាជីព?

Fernandes បានបរាជ័យចំនួន ៣លើក ក្នុងចំណោម ៣៣លើកនៃបាល់ប៉េណាល់ទី ។ គាត់បាល់ស៊ុតបាល់ប៉េណាល់ទីជោគជ័យចំនួន១០គ្រាប់ សម្រាប់ក្រុមបីសាចក្រហម និងបានបរាជ័យ១គ្រាប់ក្នុងជំនួបក្រុម Newcastle ។