ក្លឹប Bayern Munich បានចេញមុខបដិសេធសំណើរបស់ក្លឹបបីសាចក្រហម Manchester United ដែលចង់បានកីឡាករ Kingsley Coman ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករាខាងមុខ។
ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់
សារព័ត៌មាន Sky Sports បានចេញផ្សាយថា ម្ចាស់អាវលេខ២៩ របស់ក្លឹប Bayern Munich រូបនេះ គឺជាកីឡាករដែលស្ថិតក្នុងបញ្ចីខ្ចីជើងមកកាន់ទឹកដី Old Trafford ។ Coman បានក្លាយជាគោលដៅទី២ ដែលបីសាចក្រហមចង់បាន បន្ទាប់ពី Jadon Sancho បន្តស្នាក់នៅទឹកដីអាល្លឺម៉ង់ជាមួយ Dortmund ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Germany ដែលបានលើកឡើងថា បន្ទាប់ពីកីឡាករបារាំងរូបនេះ បានបង្ហាញថ្វីជើងយ៉ាងល្អ ជួយឲ្យក្លឹបឈ្នះពានជើងឯកអាល្លឺម៉ង់ និង UCL ពីរដូវកាលមុននេះ លោក Karl-Heinz Rummenigge ជានាយកប្រតិបត្តិរបស់ក្លឹប Bayern Munich ក៏បានចេញមុខអះអាងយ៉ាងច្បាស់ថា «Kingsley Coman មិនមែនសម្រាប់លក់ទេ!»៕