ព័ត៌មានទូទៅសម្រាប់ការប្រកួតរវាងបែលហ្ស៊ិកទល់នឹងបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ២០២០/២០២១ មានលំអិតនៅក្នុងអត្ថបទខាងក្រោម។
ភ្នាល់គូនេះ ជាមួយ 1XBET ឥឡូវនេះ
ប្រឈមមុខនឹងបែលហ្ស៊ិកយប់នេះ ក្រុមបារាំងមិនមានវត្តមានកីឡាករដូចជា Olivier Giroud (AC Milan) Ousmane Dembele (Barcelona) ឬ N’Golo Kante (Chelsea) នោះទេ។
ប្រសិនបើ Giroud មិនមានវត្តមាននៅក្នុងក្រុមជម្រើសជាតិបារាំងដោយសារហេតុផលអាជីពនោះ Kante ត្រូវបង្ខំចិត្តអង្គុយនៅផ្ទះដោយសារតែការឆ្លងមេរោគកូវីដ ១៩ ។ ចំពោះ Dembele ខ្សែប្រយុទ្ធរូបនេះនៅតែជួបបញ្ហារបួស។
យោងតាមសារព័ត៌មានបារាំងទំនងជាគ្រូបង្វឹក Didier Deschamps នឹងអនុញ្ញាតឱ្យបារាំងលេងជាមួយទម្រង់ ៤-៣-១-២ ដែល Kylian Mbappe និង Kazim Benzema បង្កើតជាគូកាំភ្លើងធំធុនធ្ងន់នៅតំប្រយុទ្ធជួរមុខ។ ចំណែកនៅពីក្រោយគូនេះគឺ Antoine Griezmann ។
នៅតំបន់កណ្តាល (បម្រើ) ទេពកោសល្យវ័យក្មេងដែលកើតនៅឆ្នាំ ២០០០ គឺ Aurelien Tchouameni អាចនឹងមានឪកាសកាន់តំបន់នេះ។ នៅតំបន់បម្រើជាមួយកីឡាករម៉ូណាកូរូបនេះ គឺ Adrien Rabiot និង Paul Pogba ។
តំបន់ការពារមាន Raphael Varane និង Presnel Kimpembe នឹងឈរចាំរារាំងគូប្រកួតជំនួយដល់អ្នកចាំទី Hugo Lloris ចំណែកស្លាបទាំងពីររបស់ក្រុមបារាំងនឹងត្រូវទទួលបន្ទុកដោយកីឡាករពីរនាក់ដែលកំពុងលេងឱ្យក្រុម Bayern Munich គឺ Benjamin Pavard – Lucas Hernandez ។
យើងមកមើលទម្រង់ក្រុមរបស់ក្រុមបែលហ្ស៊ិកវិញម្ដង គឺគ្រូបង្វឹក Roberto Martinez មានសន្លឹកបៀដែលមានគុណភាពល្អទាំងអស់នៅក្នុងដៃរបស់គាត់។ ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីឈ្នះសំបុត្រចូលទៅវគ្គផ្តាច់ព្រ័ត្រ ជាការពិតណាស់អតីតគ្រូបង្វឹកក្រុមអេវើតុននឹងដាក់ផ្កាយដែលភ្លឺបំផុត (កីឡាករឆ្នើម)នៅលើទីលាន។
នៅក្នុងទម្រង់ ៣-៤-២-១ Romelu Lukaku នឹងដើរតួជាខ្សែប្រយុទ្ធកណ្តាល។ នៅក្បែរគ្នាជាមួយខ្សែប្រយុទ្ធរបស់ Chelsea រូបនេះ រួមមាន Eden Hazard និង Kevin de Bruyne ។ តំបន់កណ្ដាល (បម្រើ)រួមមាន ៤រូបគឺ Timothy Castagne, Alex Witsel, Youri Tielemans និង Yannick Carrasco ។
នៅផ្នែកខាងក្រោមគឺតំបន់ការពាររួមមាន Dedryck Boyata, Toby Alderweireld និង Jan Vertonghen ចំណែកអ្នកចាំទីគឺ Thibaut Courtois ។
ស្ថេតិកម្លាំងរវាងក្រុមទាំងពីរ៖
ក្រុមបែលហ្ស៊ិក៖ កម្លាំងពេញ (មិនមានអវត្តមានកីឡាករសំខាន់ៗឡើយ)។
ក្រុមបារាំង៖ N’Golo Kante (វិជ្ជមានកូវីដ ១៩), Ousmane Dembele (របួស); Olivier Giroud (មិនត្រូវបានកោះហៅ) ។
ទម្រង់លេងរបស់ក្រុមទាំងពីរ៖
បែលហ្សិក៖ (3-4-2-1): Courtois; Alderweireld, Boyata, Vertonghen; Castagne, Witsel, Tielemans, Carrasco; E. Hazard, De Bruyne; Lukaku.
បារាំង៖ (4-3-1-2): Lloris; Pavard, Varane, Kimpembe, Hernandez; Rabiot, Pogba, Tchouameni; Griezmann; Mbappe, Benzema.