បញ្ជីឈ្មោះក្រុមដែលទទួលបានសិទ្ធិចូលទៅកាន់ World Cup 2022 នៅកាតា

0
1049

មកទល់នឹងពេលនេះ មានក្រុមចំនួន ៩ហើយ ដែលបានឈ្នះសំបុត្រចូលទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ដែលក្នុងនោះមានបារាំង និងបែលហ្ស៊ិក បន្ទាប់ពីការប្រកួតជម្រុះកាលពីយប់មិញ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងធ្វើឡើងនៅប្រទេសកាតាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២២។ ក្រៅ​ពី​ក្រុម​ម្ចាស់​ផ្ទះ គឺមាន​៨​ក្រុម​ដែល​បាន​ជម្រុះ​ក្នុង​នោះ​៧​ក្រុម​មក​ពី​អឺរ៉ុប និង​១​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង។

ខណៈពេលដែលម្ចាស់ផ្ទះកាតាជាលើកដំបូងចូលរួមក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក ឯប្រេស៊ីលនឹងមានវត្តមាននៅក្នុងការប្រកួត World Cup លើកទី ២២ ។ Selecao ទើបតែបានបញ្ចប់ការប្រកួតចំនួន ៦លើក បន្ទាប់ពីលទ្ធផលល្អបំផុតក្នុងវគ្គប្រកួតជម្រុះនៅតំបន់អាមេរិកខាងត្បូង។

Results of the night in the 2022 FIFA World Cup European Qualifiers

បន្ទាប់ពីការប្រកួតចំនួន ១២លើក ប្រេស៊ីលឈ្នះ ១១ និងស្មើ ១ ដែលមានពិន្ទុច្រើនជាងឆ្ងាយពីក្រុមទី៥នៃតារាង ដែលបច្ចុប្បន្នគឺជាក្រុមអ៊ុយរូហ្គាយ ដោយ ១៨ពិន្ទុ។ ពួក​គេ​ក៏​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ (២៧គ្រាប់) និង​របូកចូលសំណាញ់ទីតិចបំផុត (៤គ្រាប់)។

ក្នុងវគ្គជម្រុះអឺរ៉ុប អាឡឺម៉ង់ជាក្រុមដំបូងដែលឈ្នះសំបុត្រទៅកាន់ប្រទេសកាតា ដោយសារក្រុមឈរនៅកំពូលតារាងពូល J ដោយឈ្នះ៨លើក និងស្មើ១ ស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងរបូតវិញ៣គ្រាប់។ ពួក​គេ​បាន​ចូល​រួម​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ចំនួន១៩លើក​មក​ហើយ។

ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ EURO 2020 ក្រុមដាណឺម៉ាកនៅតែរក្សាបាននូវទម្រង់លេងដ៏ល្អនេះក្នុងយុទ្ធនាការឆ្ពោះទៅកាន់ World Cup 2022។ បន្ទាប់ពីការប្រកួតចំនួន ៩ ដង ក្រុម “Lead Soldiers” នៅតែរក្សាកំណត់ត្រាឈ្នះដោយស៊ុតបញ្ចូលទីបាន ៣០គ្រាប់ និង របូតវិញ១គ្រាប់។

Spain 1-0 Sweden: Alvaro Morata strikes late to confirm World Cup place as  Swedes face playoffs - Eurosport

ក្រុម​បែលហ្ស៊ិក​ក៏​បាន​ទទួល​សំបុត្រ​ចូល​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ផ្លូវ​ការ​ផង​ដែរ​ដោយ​សារ​ការ​ទទួល​ជ័យ​ជម្នះ ៣-១ លើ​អេស្តូនី។ ពួកគេបានកាន់កាប់តំណែងកំពូលក្នុងពូល E ជាមួយនឹងកំណត់ត្រាឈ្នះ ៦ និងស្មើ ១ ។

នៅថ្ងៃដដែលនោះ បារាំងបានបញ្ចប់ភារកិច្ចក្នុងពូល D ដោយកម្ទេចកាហ្សាក់ស្ថាន។ ថ្វីត្បិតតែឈ្នះ៤ និងស្មើ៣ បន្ទាប់ពីការប្រកួត៧លើក ប៉ុន្តែក្រុមបារាំងនៅតែនាំមុខក្រុមហ្វាំងឡង់ ៤ពិន្ទុ។

World Cup 2022 qualifiers - Germany crush Liechtenstein, Spain go top with  Greece win, Croatia cruise - Eurosport

ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល A ស៊ែប៊ី​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​ផ្ដួល​ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់។ បើទោះជាត្រូវការត្រឹមស្មើដើម្បីឈ្នះសំបុត្រផ្ទាល់ក៏ដោយ Cristiano Ronaldo និងមិត្តរួមក្រុមរបស់គាត់បានចាញ់ម្តងទៀតនៅនាទីទី ៩០ ហើយនៅទីបំផុតស៊ែប៊ីបានចូលទៅកាន់ប្រទេសកាតាជាផ្លូវការ ហើយព័រទុយហ្គាល់ត្រូវលេងវគ្គ Play-off ។

Will Cristiano Ronaldo Miss 2022 World Cup? Know Portugal's Tricky Playoffs  Path Ahead

ក្នុងពូល B អេស្បាញបានឈរនៅកំពូលតារាងបន្ទាប់ពីបានយកឈ្នះស៊ុយអែតដោយគ្រាប់បាល់តែមួយគត់របស់ Alvaro Morata នៅនាទីចុងក្រោយ។

ការផ្លាស់ប្តូរមួយទៀតបានកើតឡើងនៅក្នុងពូល E នៅពេលដែលក្រូអាតបានផ្តួលរុស្សី ១-០ នៅលើទឹកដីខ្លួន ជាមួយនឹងគ្រាប់បាល់បញ្ចូលទីខ្លួនឯងនៅនាទីទី ៨៦ ។ Luka Modric និងមិត្តរួមក្រុមរបស់គាត់បានឈ្នះសំបុត្រដោយផ្ទាល់ខណៈដែលរុស្ស៊ីត្រូវចូលរួមក្នុងការប្រកួត play-off៕