ទម្រង់លេផ្លូវការសម្រាប់ការប្រកួតរវាងអ៊ីតាលី និងបែលហ្ស៊ិកក្នុងវគ្គផ្ដាច់ព្រ័ត្រNations League ឆ្នាំ ២០២១ សម្រាប់តំណែងលេខ៣ មានលំអិតនៅក្នុងអត្ថបទខាងក្រោមនេះ៖
បីថ្ងៃមុនអ៊ីតាលីមិនអាចយកឈ្នះអេស្ប៉ាញ ដើម្បីចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ២០២០/២០២១ លទ្ធផល ១-២ នេះបានធ្វើឱ្យអ៊ីតាលីចាញ់ទាំងមិនអស់ចិត្ត ។ ពួកគេបានបរាជ័យនៅពេលដែល Leonardo Bonucci ទទួលបានការព្យួរជើង បន្ទាប់ពីមានជម្លោះលើទីលានជាមួយ Sergio Busquets ។
ដោយសារតែ Bonucci មិនបានចូលរួមការប្រកួរ គ្រូបង្វឹក Roberto Mancini ត្រូវបង្ខំចិត្តឱ្យ Alessandro Bastoni ជាកីឡាកររបស់ Inter Milan ធ្វើជាដៃគូជាមួយ Giorgio Chiellini នៅចំកណ្តាលតំបន់ការពារ។ ក្រុមជម្រើសជាតិអ៊ីតាលីក៏មានភាពច្របូកច្របល់ផងដែរ ខណៈដែល Federico Dimarco បានជំនួសកីឡាករ Matteo Pessina ដែលរងរបួស ហើយ Davide Calabria ជំនួសឱ្យ Giovanni Di Lorenzo ។
នៅតំបន់បម្រើ Marco Verratti និង Jorginho នឹងផ្តល់ឱកាសដល់កីឡាករទាំងពីរគឺ Manuel Locatelli និង Lorenzo Pellegrini និង Nicolo Barella ។
នៅក្នុងការវាយប្រហារ Federico Bernardeschi និង Lorenzo Insigne លេងមិនមានប្រសិទ្ធភាពទាល់នឹងអេស្ប៉ាញ ហើយទំនងជា Giacomo Raspadori និង Domenico Berardi នឹងត្រូវផ្តល់ឱកាសឱ្យចូលរួមជាមួយ Federico Chiesa ។
ចំណែកបែលហ្ស៊ិក កីឡាករពីររូបគឺ Romelu Lukaku និង Eden Hazard បានចាកចេញពីក្រុមដោយសារតែបញ្ហាសុខភាព។ ដូច្នេះកីឡាករប្រយុទ្ធបីនាក់របស់បិសាចក្រហម អាចជា Dodi Lukebakio, Leandro Trossard និង Charles De Ketelaere.។
នៅតំបន់បម្រើរួមមាន Alexis Saelemaekers, Hans Vanaken, Axel Witsel និង Yannick Carrasco នឹងបង្កើតជាខ្សែបម្រើ ៤ នាក់។ នៅខាងក្រោមរួមមាន Toby Alderweireld, Dedryck Boyata និង Jan Vertonghen គឺជាខ្សែការពារកណ្តាលបីនាក់ឈរនៅមុខអ្នកចាំទី Simon Mignolet ។
ព័ត៌មានអំពីកម្លាំងរវាងក្រុមទាំងពីរ៖
អ៊ីតាលី៖ Leonardo Bonucci (ព្យួរជើង); Matteo Pessina, Ciro Immobile, Rafael Toloi (របួស) ។
បែលហ្ស៊ិក៖ Romelu Lukaku, Eden Hazard (របួស) ។
ទម្រង់លេងរបស់ក្រុមទាំងពីរ៖
អ៊ីតាលី (4-3-3): Donnarumma; Calabria, Chiellini, Bastoni, Dimarco; Barella, Locatelli, Pellegrini; Chiesa, Raspadori, Berardi.
បែលហ្ស៊ិក (3-4-3): Mignolet; Alderweireld, Boyata, Vertonghen; Saelemaekers, Vanaken, Witsel, Carrasco; Lukebakio, De Ketelaere, Trossard.