គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រកាសបញ្ជីក្រុមអង់គ្លេសសម្រាប់វគ្គជម្រុះ World Cup 2022 ដែលបានជម្រុះកីឡាកររបស់ក្រុមបីសាចក្រហម ដោយសារការធ្លាក់ចុះនៃទម្រង់លេង។
កីឡាករវ័យក្មេង Jude Bellingham ត្រូវបានកោះហៅមកក្រុមអង់គ្លេសវិញ បន្ទាប់ពីអវត្តមានក្នុងខែតុលា ប៉ុន្តែ Jadon Sancho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Man Utd បីនាក់ដែលត្រូវបានផាត់ចេញពីបញ្ជីកោះហៅនោះរួមជាមួយ Mason Greenwood និង Jesse Lingard ផងដែរ។
ទោះជាយ៉ាងណាក៏ដោយករណីរបស់ Sancho កើតឡើងជាចម្បងដោយគ្រូបង្វឹក Southgate ផ្អែកលើទម្រង់លេងជាក់ស្តែង។ ខ្សែបម្រើស្លាបរូបនេះលេងមិនបានល្អនៅ MU ហើយមកទល់ពេលនេះមិនទាន់រកគ្រាប់បាល់ ឬបញ្ចូនបាល់បានមួយគ្រាប់ណានៅឡើយទេ។
ទាក់ទងនឹងការសម្រេចចិត្តទម្លាក់ Sancho និង Lingard លោក Southgate បាននិយាយថា «ជាមួយ Jesse និង Jadon ពួកគេលេងមិនបានច្រើនទេ បើធៀបនឹងកីឡាករផ្សេងទៀតដែលនៅក្នុងតំណែងដូចពួកគេ។ អ្នកទាំងពីរយល់យ៉ាងច្បាស់អំពីរឿងនោះ។ ពួកគេដឹងថានៅពេលនេះ ពួកគេត្រូវតែលេងឱ្យក្លឹបរបស់ពួកគេ លេងឱ្យបានល្អ ហើយបន្ទាប់មកក្រុមជម្រើសជាតិគឺជារង្វាន់»។
ទន្ទឹមនឹងនេះដែរ Harry Maguire, Reece James និង Kalvin Phillips បានត្រលប់មកវិញ បន្ទាប់ពីខកខានការប្រកួតក្នុងខែតុលាដោយសាររបួស។ Trent Alexander-Arnold បានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីរបួសក្នុងព្រឹត្តិការណ៍ EURO 2020។
ផ្ទុយទៅវិញ Fikayo Tomori, Ollie Watkins និង Kieran Trippier គឺជាកីឡាករទាំងបីដែលបានបរាជ័យក្នុងការរក្សាតំណែងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិខែតុលា។
នៅក្នុងវគ្គជម្រុះ World Cup 2022 អ្នកចាំទីគឺ Aaron Ramsdale អាចក្លាយជាជម្រើសដំបូងរបស់ក្រុមអង់គ្លេស បន្ទាប់ពីរក្សាបានសំណាញ់ទីទទេស្អាត ក្នុងការប្រកួត ៤/៧ សម្រាប់ Arsenal។
បញ្ជីឈ្មោះនៃក្រុមជម្រើសជាតិអង់គ្លេស៖
អ្នកចាំទី៖ Sam Johnstone (West Brom), Jordan Pickford (Everton), Aaron Ramsdale (Arsenal)
ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Ben Chilwell (Chelsea), Conor Coady (Wolves), Reece James (Chelsea), Harry Maguire (Man Utd), Tyrone Mings (Aston Villa), Luke Shaw (Man Utd), John Stones (Man City), Kyle Walker (Man City)
ខ្សែបម្រើ៖ Jude Bellingham (Dortmund), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Leeds), Declan Rice (West Ham), James Ward-Prowse (Southampton)
ខ្សែប្រយុទ្ធ៖ Tammy Abraham (Roma), Phil Foden (Man City), Jack Grealish (Man City), Harry Kane (Spurs), Marcus Rashford (Man Utd), Bukayo Saka (Arsenal), Raheem Sterling (Man City).