កាលពីរសៀលម្សិលមិញ ម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-១។ យ៉ាងណាមិញ ការលេងរបស់គ្រូនិងសិស្សរបស់លោក Tan Cheng Hoe មិនបានពេញចិត្តអ្នកគាំទ្រទាំងអស់ក្នុងប្រទេសឡើយ។
កាសែតម៉ាឡេស៊ី The Star ថ្មីៗនេះបានចុះផ្សាយអត្ថបទមួយ «រិះគន់» ជ័យជំនះរបស់ក្រុមគ្រូបង្វឹក Tan Cheng Hoe នៃក្រុមម៉ាឡេស៊ី ។ ក្នុងអត្ថបទនេះ The Star លើកឡើងពីបញ្ហាជាច្រើនដែលម៉ាឡេស៊ីធ្វើមិនបានល្អក្នុងការប្រកួតជាមួយកម្ពុជា។
«ទោះបីគ្រាប់បាល់បើកឆាកដំបូង (នាទីទី២៣) ក្រុមម៉ាឡេស៊ីបានព្យាយាមទប់បាល់ទល់នឹងកម្ពុជាដែលមានល្បឿនលឿនណាស់។ ជាសំណាងល្អ ក្រុមម៉ាឡេស៊ីបានប្រើប្រាស់ឱកាសដ៏ល្អដែលអាចរកគ្រាប់បាល់បន្ថែម។
គេអាចយល់បានថា មូលហេតុដែលម៉ាឡេស៊ី មិនអាចលេងបាននូវទម្រង់ល្អ គឺដោយសារតែដំណើរការរៀបចំ AFF Cup 2020 មិនទាន់ល្អគ្រប់គ្រាន់…
ថ្វីបើមានឱកាសច្រើនក៏ដោយ ខ្សែបម្រើម៉ាឡេស៊ី មិនអាចគ្រប់គ្រងសង្វាក់នៃការប្រកួតបានល្អនោះទេ ដែលធ្វើឲ្យខ្សែការពារត្រូវវាយលុកឥតឈប់ឈរ។ គ្រូបង្វឹក Tan Cheng Hoe ធ្វើការកែប្រែ ២ លើកដើម្បីពង្រឹងសមត្ថភាពខ្សែបម្រើក្នុងការគ្រប់គ្រងទម្រង់លេង ប៉ុន្តែ ចាន់ វឌ្ឍនាកា, លឹម ពិសិដ្ឋ និង សៀង ចន្ធា បន្តគម្រាមគំហែងក្នុងការរកគ្រាប់បាល់របស់ក្រុមម៉ាឡេស៊ី…
កម្ពុជាលេងខ្លាំង គេក៏ព្យាយាមគ្រប់គ្រងបាល់ដែរ កុំឲ្យក្រុមម៉ាឡេស៊ីប្រើបាល់យូរពេក…»។
ក្នុងការប្រកួតវគ្គទី២ក្នុងពូល B ម៉ាឡេស៊ីត្រូវជួបឡាវ ហើយកម្ពុជាត្រូវជួបឥណ្ឌូណេស៊ី ខណៈវៀតណាមត្រូវសម្រាក។ នៅម៉ោង ១៩:៣០ នាទី ថ្ងៃទី ១២/១២ វៀតណាម ត្រូវជួបម៉ាឡេស៊ី៕