គ្រូ​បង្វឹក​កម្ពុជា​និយាយ​យ៉ាង​ណា​ពេល​ចាញ់​វៀតណាម ០-៤?

0
808

គ្រូ​បង្វឹក Ryu Hirose របស់ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​កីឡាករ​បាន​លេងដោយ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​វៀតណាមកាលពីល្ងាចម្សិលមិញ។

មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ក្រុម​កម្ពុជា​​មិនអាចយកឈ្នះលើ​ក្រុម​វៀតណាម។ ការចាញ់ ០-៤ បានបង្ហាញពីភាពខុសគ្នានៃចំណាត់ថ្នាក់រវាងកម្ពុជា និងក្រុមកំពូលនៅអាស៊ីអាគ្នេយ៍ដូចជាវៀតណាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹក Ryu Hirose របស់កម្ពុជាបានចែករំលែកថា៖ «យើងចង់បង្ហាញពីអ្វីដែលកម្ពុជាអាចធ្វើបានក្នុង AFF Cup នេះ។កីឡាករយើងលេងមានបច្ចេកទេសត្រឹមត្រូវ ដែលជារឿងល្អ ហើយមានពេលខ្លះកីឡាករយើង​ធ្វើ​មិន​បាន​ល្អ យើង​បានធ្លាក់ចុះនៃទម្រង់លេង។ នោះ​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​វៀតណាម»។

May be an image of 3 people, people playing sport, people standing and grass

«យើងបានព្យាយាមគ្រប់គ្រងបាល់តាមដែលយើងអាចធ្វើបាន និងអភិវឌ្ឍការលេងរបស់យើង ប៉ុន្តែក្រុមវៀតណាមបានដាក់សម្ពាធខ្លាំងពេកមកលើយើង។ កីឡាកររបស់ខ្ញុំខ្វះការផ្តោតអារម្មណ៍ក្នុងស្ថានភាពខ្លះ ហើយយើងចាញ់ការប្រកួត»។ គ្រូបង្វឹក Hirose បានបន្ថែមយ៉ាងដូច្នេះ។

អ្នកយុទ្ធសាស្ត្រជប៉ុនរូបនេះបាននិយាយថា កីឡាករបានប្រមូលបទពិសោធន៍ច្រើនបន្ទាប់ពីបានចូលរួមក្នុង AFF Cup 2020៖ «ទោះបីជាចាញ់៣ប្រកួតក៏ដោយ កីឡាករក្មេងៗបានប្រមូលបទពិសោធន៍ ទាំងនោះគឺជាវត្ថុមានតម្លៃសម្រាប់កីឡាករ។ ពេលខ្លះយើងលេងបានល្អ ពេលខ្លះយើង មិន​បានល្អ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ខ្ញុំ​បាន​រក​ឃើញ​អ្វី​មួយ​បន្ទាប់​ពី​នោះ»។

May be an image of 8 people, people standing, people playing sport and grass

ក្នុងការប្រកួតក្នុងពេលដំណាលគ្នានឹងការប្រកួតវៀតណាម-កម្ពុជា ឥណ្ឌូនេស៊ីបានយកឈ្នះម៉ាឡេស៊ី ៤-១ ដើម្បីឈ្នះឡើងទៅវគ្គបន្តក្នុងពូល B និងត្រូវជួបសិង្ហបុរីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក​ក្រុម​វៀតណាម​បាន​ចំណាត់ថ្នាក់​តាម​ពីក្រោយ​ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​តទល់​ជាមួយ​ក្រុម​ថៃ​ដើម្បី​បាន​សំបុត្រ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រុម​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤​ក្នុង​ពូល B AFF Cup ២០២០ ពេល​ឈ្នះ​ឡាវ​មួយប្រកួត និងចាញ់​៣​ប្រកួតទៅលើ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​វៀតណាម៕

May be an image of 6 people, people playing sport, people standing and outdoors