កំពូលតារាបង្ហាញម៉ូត Harriet Robson ធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល នៅពេលដែលនាងបង្ហោះរូបភាព មុខហូរឈាម ដោយចោទប្រកាន់ Mason Greenwood ជាអ្នកប្រព្រឹតនូវទង្វើរនេះ។
នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់នាង តារាម៉ូដែល Harriet Robson ទើបតែបានបង្ហោះរូបភាពរបួស និងស្នាមជាំនៅលើដងខ្លួនរបស់នាង ពីអាកប្បកិរិយាដ៏ឃោរឃៅរបស់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺរូបថតមុខហូរឈាមរបស់ Harriet Robson ជាមួយនឹងពាក្យថា “នេះជាអ្វីដែល Greenwood បានធ្វើចំពោះខ្ញុំ” ។ លើសពីនេះ ស្នាមជាំក៏បានលេចឡើងនៅលើជើង និងមុខរបស់កំពូលតារាម៉ូដែល៍អង់គ្លេស ដែលបង្ហាញថា ខ្សែប្រយុទ្ធបីសាចក្រហម បានធ្វើបាបមិត្តស្រីរបស់គាត់យ៉ាងព្រៃផ្សៃ។
បន្ទាប់ពី Harriet Robson បានចែករំលែករបួសរបស់គាត់នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ រឿងអាស្រូវនេះកំពុងត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅលើវេទិកាជាច្រើន។ Hastag #MasonGreenwood កំពុងក្លាយជាប្រធានបទក្តៅនៅលើ Twitter ។
បច្ចុប្បន្នកីឡាករកើតឆ្នាំ២០០១ មិនទាន់បកស្រាយពីការចោទប្រកាន់នេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ វាពិបាកក្នុងការជឿថា Greenwood មិនបង្កបញ្ហាទេ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែល Greenwood ពាក់ព័ន្ធនឹងរឿងអាស្រូវអំពីជីវិតឯកជនរបស់គាត់។
ក្នុងឆ្នាំ 2020 រឿងអាស្រូវដែល Phil Foden និង Mason Greenwood ត្រូវបានបណ្តេញចេញពីក្រុមអង់គ្លេសបានក្លាយជាប្រធានបទនៃការរំជើបរំជួលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ជាពិសេស តារាវ័យក្មេងទាំងពីរដួងនេះបានដឹកនាំក្មេងស្រីចម្លែកពីរនាក់ចូលទៅក្នុងសណ្ឋាគារ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមអ៊ីស្លង់ក្នុងវគ្គចែកពូល Nations League។
ចាប់តាំងពី CR7 ត្រលប់មក Old Trafford មក Greenwood កាន់តែធ្វើឱ្យអ្នកគាំទ្រ MU មិនអាចទទួលយកបាន ដោយសារតែទម្លាប់អាត្មានិយមរបស់គាត់ក្នុងការលេងបាល់ ហើយចូលចិត្តស៊ុតបាល់ខ្លួនឯងជាជាងបញ្ជូនវាទៅមិត្តរួមក្រុមរបស់គាត់។ សូម្បីតែសារព័ត៌មាន Manchester Evening News បានបង្ហាញថាកីឡាករ MU ជាច្រើនមានការមិនពេញចិត្តជាមួយនឹងអាកប្បកិរិយារបស់ខ្សែប្រយុទ្ធវ័យក្មេងនេះ៕