បីសាចក្រហម កំពុងចាប់អារម្មណ៍លើខ្សែការពារ​កណ្ដាល Pau Torres របស់ Villarreal

0
716

បីសាចក្រហម កំពុង​ពិចារណាសមត្ថភាព​នាំយក​ខ្សែការពារកណ្ដាល​របស់​ក្លិប​បាល់ទាត់អេស្ប៉ាញ Villarreal គឺ​កីឡាករ Pau Torres មកកាន់ទឹកដី Old Trafford ដើម្បីពង្រឹង​ខ្សែការពារជួរមុខ។

កីឡាករសញ្ជាតិ​អេស្ប៉ាញ ដែលមានវ័យ២៣ឆ្នាំ​រូបនេះ ទើបតែ​បានឆ្លងកាត់​នៅរដូវកាល​មួយដ៏ជោគជ័យ ជាមួយការចូលរួមប្រកួតផ្ទាល់បាន​ចំនួន ៣៦លើក បានន័យថា​កីឡាកររូបនេះ ត្រូវបាន​អ្នកចាត់ការរបស់ក្លិប ដាក់ឱ្យចេញលេង​នៅគ្រប់ការប្រកួតទាំងអស់​ដែលក្លិបបានចូលរួម។ ក្នុងរដូវកាល ២០១៩/២០នេះ Pau Torres រកបានចំនួន ២គ្រាប់ និង Assist បានចំនួន ២លើក។

យោងតាម​គេហទំព័រ Transfermarkt តម្លៃផ្ទេរបស់ Pau Torres បច្ចុប្បន្នមាន​តម្លៃចំនួន ៣០លានអឺរ៉ូ៕