នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ U.23 អាស៊ីអាគ្នេយ៍ ដែលនឹងចាប់ផ្តើមនៅកម្ពុជាចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ដោយសារបញ្ហាកីឡាករមានរបួស និងវិជ្ជមាន Covid-19 ។
ក្រុម U.23 ឥណ្ឌូណេស៊ី ដឹកនាំដោយគ្រូបង្វឹក Shin Tae-yong បានកោះហៅប្រមូលកីឡាករចំនួន ២៩រូប ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត U.23 អាស៊ីអាគ្នេយ៍ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ទោះជាយ៉ាងណា នៅគៀកកាលបរិច្ឆេទនៃការប្រកួតនោះ មានរឿងអកុសលមួយបានកើតឡើងចំពោះក្រុមឥណ្ឌូណេស៊ី។
យោងតាមសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ក្នុងការសម្រេចចិត្តដកខ្លួនចេញពីការប្រកួត U.23 អាស៊ីអាគ្នេយ៍ មានហេតុផលពីរ ពោលគឺក្រុម U.23 ឥណ្ឌូនេស៊ី បច្ចុប្បន្នមានកីឡាករចំនួន ៧រូបបានរកឃើញវិជ្ជមានសម្រាប់ Covid-19។ ក្រៅពីនេះ កីឡាករជាបន្តបន្ទាប់បានរងរបួសក្នុងកំឡុងពេលហ្វឹកហាត់។
ដូច្នេះ ដោយសារពេលវេលាចូលរួមការប្រកួត U.23 អាស៊ីអាគ្នេយ៍ ខិតជិតពេក ទើបសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានសម្រេចដក U.23 ឥណ្ឌូនេស៊ី ចេញពីការប្រកួត។
ក្នុងព្រឹត្តិការណ៍ជើងឯក U.23 អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីជើងឯកឆ្នាំ 2019 ក៏ត្រូវបានប្រារព្ធឡើងនៅប្រទេសកម្ពុជា។ ក្នុងការប្រកួតឆ្នាំនេះ (ធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ) U.23 ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល B រួមជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ តែឥឡូវពូលនេះនៅសល់តែ៣ក្រុមប៉ុណ្ណោះ។
ក្នុងព្រឹត្តិការណ៍ AFF U.23 Championship ក្រុម U.23 ក្នុងពូល C រួមជាមួយថៃ និងសិង្ហបុរី និងវៀតណាម។ ក្នុងពូល A មានម្ចាស់ផ្ទះ U.23 កម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ។