វៀតណាម​ដឹកនាំ​កីឡាករ U23 ចំនួន២៧រូបមកកាន់កម្ពុជានៅថ្ងៃស្អែកនេះ

0
753

ក្រុម U23 វៀតណាម នឹងចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 នៅកម្ពុជា ដោយមានកីឡាករ ២៧រូប បើយោងតាមបទប្បញ្ញត្តិថ្មីរបស់គណៈកម្មាធិការរៀបចំ​ គឺឲ្យក្រុមនិមួយៗមានកីឡាករចាប់ពី​២៣ ទៅ២៨រូបតែប៉ុណ្ណោះ។

ចែករំលែកជាមួយសារព័ត៌មាននារសៀលថ្ងៃទី៩ ខែកុម្ភៈ គ្រូបង្វឹក Dinh The Nam បាននិយាយថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 គណៈកម្មាធិការរៀបចំការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យក្រុមនីមួយៗបង្កើនចំនួនចុះឈ្មោះកីឡាករចាប់ពី ២៣ ទៅ ២៨រូប។ ដូច្នេះហើយ ក្រុម U23 វៀតណាម នឹងនាំកីឡាករទាំង ២៧រូប ដែលប្រមូលផ្តុំនៅទីក្រុង Binh Duong មកកាន់កម្ពុជា។ ក្នុង​នោះ​កីឡាករ​ពីរ​រូប​មាន​របួស​ស្រាល​គឺ​ខ្សែ​បម្រើ Ba Quyen និង​ខ្សែ​ការពារ Ngoc Thang។

Feed24h | U23 Việt Nam rèn khả năng triển khai bóng

ចូលរួមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ជាមួយនឹងកីឡាករភាគច្រើនមកពី U21 គ្រូបង្វឹក Dinh The Nam រំពឹងថាក្រុមរបស់ខ្លួននឹង «ជោគជ័យ» ក្នុងការប្រកួតនេះ ដើម្បីនាំក្រុម U.23 ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម2022​លើកទី៣១ នាខែឧសភាខាងមុខ។

កីឡាករដែលមានភាពលិចធ្លោខ្លាំងនៅ​ក្នុង​ក្រុម U23 វៀតណាម ដែល​មក​កម្ពុជា​លើក​នេះ គឺ​ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ ២០០៣ ង្វៀន ក្វុកវៀត។ កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនាពេលបច្ចុប្បន្ននៃការប្រកួតជើងឯកជាតិ U21 និងដាក់ឈ្មោះថា “King of the Youth League” កំពុងព្យាយាមបង្ហាញសមត្ថភាពខ្លួនឯង និងត្រូវបានគ្រូបង្វឹក Dinh The Nam កោតសរសើរយ៉ាងខ្លាំង។

U23 Việt Nam nhận lời động viên trước giải đấu quan trọng

តាមការគ្រោងទុក នៅថ្ងៃទី១០ ខែកុម្ភៈ ក្រុម U23 វៀតណាម ត្រូវប្រកួតមិត្តភាពចុងក្រោយជាមួយក្លឹប Long An ដើម្បីបំពេញក្រុម មុននឹងចាកចេញមកកាន់កម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ។ មុន​នោះ​ក្រុម U23 វៀតណាម បាន​យក​ឈ្នះ U19 Binh Duong ៣-០៕

Đội tuyển Việt Nam lắp ghép đội hình, sẵn sàng đấu Campuchia - Báo Tây Ninh  Online