ការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ នឹងប្រមូលផ្តុំក្រុមចំនួន ១០ក្រុម ក្នុងតំបន់ដោយឥណ្ឌូណេស៊ីដកខ្លួនចេញក្នុងហេតុផលកីឡាករមានវិជ្ជមានកូវិដ១៩ ក្រុមនីមួយៗមានគោលដៅខុសៗគ្នានាពេលនេះ។
ក្នុងការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ ដែលរៀបចំនៅកម្ពុជា ក្រុមហ្វីលីពីនមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការឈានទៅរកជើងឯក។ ជាក់ស្តែងក្រុមដែលមានរហស្សនាមថា Azkals នាំកីឡាករមកកាន់កម្ពុជាពី ១១-១៣ រូប ដែលកំពុងលេងនៅក្លឹបបរទេស។ អ្វីដែលពិសេសនោះ គឺហ្វីលីពីនត្រូវធ្លាក់ក្នុងពូលដែលមិនសូវមានសំពាធខ្លាំង ជាមួយគូប្រកួតដូចជា U23 កម្ពុជា U23 Timor Leste និង U23 Brunei។ ដូច្នេះហើយ គឺមិនរាប់បញ្ចូលថា ហ្វីលីពីន ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយគូប្រជែង ដូចជា វៀតណាម ថៃ សិង្ហបុរី… មានកម្លាំង និងធនធានកីឡាករខ្លាំងបែបនេះ គឺគេបានដឹងច្បាស់អំពីគោលបំណងច្បាស់លាស់មួយរបស់ហ្វីលីពីន គឺគ្រងតំណែងជើងឯក។
មូលហេតុដែលក្រុមធំៗមិនកំណត់គោលដៅខ្ពស់ក្នុងការប្រកួតនេះគឺដោយសារតែ U23 អាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យកីឡាករវ័យក្មេងមានឱកាសកាន់តែច្រើនមុនការប្រកួតស៊ីហ្គេមលើកទី៣១។ ជាមួយវៀតណាម និងថៃ ការបញ្ជូនកីឡាករ U21 និង U19 ទៅចូលរួម គឺជាផ្នែកមួយនៃការគិតគូវែងឆ្ងាយបន្ថែមទៀតនៃសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសទាំងពីរឆ្ពោះទៅរកការប្រកួត World Cup 2026។
ក្រុមចុងក្រោយដែលបានគ្រងតំណែងជើងឯក U23 ក្នុងតំបន់នោះ គឺប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ ២០១៩៕