មិត្តរួមក្រុម Liverpool កីឡាករ Sadio Mane បានស៊ុតបាល់បញ្ចូលទី ដើម្បីធានាថា សេណេហ្គាល់ បានយកឈ្នះ អេហ្ស៊ីប ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Afcon ។
កេ្មងទំនើងបានកំណត់គោលដៅកីឡាកររបស់អេហ្ស៊ីបនឹងបព្ចាំងប៊ិចឡាស៊ែរដ៏គ្រោះថ្នាក់ពេញមួយការប្រកួតវគ្គជម្រុះ World Cup ។
អ្នកស៊ុតបាល់ប៉េណាល់ទីរបស់ព្រះចៅផារ៉ោនត្រូវបានបព្ចាំងភ្លើងទៅលើមុខរបស់គាស់ កំឡុងពេលការស៊ុតបាល់បញ្ចូលទី។
Salah បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង- មុនពេល Mane ជួយសេណេហ្គាល់ទៅកាតាឆ្នាំ 2022។
ភ្នាល់ការប្រគួតបាល់ទាត់ FIFA នៅ 1xbetcambodia នាពេលខាងមុខជាមួយនឹងហាងឆេងខ្ពស់!!!
បន្ទាប់មក គ្រូបង្វិកអេហ្ស៊ីបត្រូវបានជម្លៀសភ្លាមៗដោយបុគ្គលិកសន្តិសុខក្នុងការការពារដែលអ្នកគាំទ្របានគប់កាំជ្រួចមកលើគាត់។
សេណេហ្គាល់បានឈ្នះការប្រកួតក្នុងលទ្ធផល 1-0 ដោយបានបញ្ជូនការប្រកួតដល់ម៉ោងបន្ថែម និងការស៊ុតបាល់ប៉េណាល់ទី ។
កន្លងមក FIFA បានហាមឃាត់ប៊ិចឡាស៊ែរចេញពីកីឡាដ្ឋាន។
គ្រូពេទ្យឯកទេសជំងឺភ្នែក និង វេជ្ជបណ្ឌិត Robert Josephburg ធ្លាប់បានប្រាប់ថា “ខ្ញុំស្រឡាំងកាំងចំពោះថាមពលនៃវត្ថុទាំងនេះ។
វាមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ទោះបីជាមាននរណាម្នាក់ប៉ះពាល់វាត្រឹមតែពីរបីវិនាទីក៏ដោយ។ កីឡាករគឺជាអ្នកដែលត្រូវព្រួយបារម្ភ ជាពិសេសប្រសិនបើអ្នកគាំទ្រមួយចំនួនកំពុងព្យាយាមដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ក្រុមរបស់ពួកគេ។
“ពួកយើងគួរតែដឹងថានេះមិនមែនជាការសប្បាយទេ ហើយវាជារឿងអាក្រក់។
“អ្នកកំពុងបង្កគ្រោះថ្នាក់ដល់ការមើលឃើញរបស់នរណាម្នាក់។ វាអាចមានផលប៉ះពាល់ដ៏ធំមួយ និងហានិភ័យនៃការមើលឃើញរបស់មនុស្សយ៉ាងហោចណាស់បណ្ដោះអាសន្ន និងអាចជាអចិន្ត្រៃយ៍។
“ប្រសិនបើខ្ញុំជាកីឡាករ ខ្ញុំនឹងមានការភ័យខ្លាចណាស់។
«ខ្ញុំសង្ឃឹមថាអាជ្ញាធរចាត់ការមុនពេលមានគ្រោះថ្នាក់ ។ ឬទីតាំងណាមួយដែលផ្ដល់ឱកាសអោយអ្នកគំាទ្រប្រើវា។
“ប្រសិនបើវាភ្លឺសូម្បីតែពីរបីវិនាទីទៅក្នុងភ្នែករបស់នរណាម្នាក់ រោគសញ្ញាផ្សេងគ្នាអាចកើតឡើង – ពិការភ្នែកបណ្តោះអាសន្ន រឺមើលមិនច្បាស់ ការមើលឃើញមិនច្បាស់ ការមើលឃើញប្រហែលវា មិនអាចត្រលប់មកវិញទាំងស្រុងនោះទេ។”
ដូចនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ African Cup of Nations ដែរ Mane បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងការស៊ុតបាល់បញ្ចូលទីដែលបានសម្រេចការប្រកួតដ៏គួរឱ្យភ័យខ្លាចនេះ។
ប៉ុន្តែកីឡាករអេហ្ស៊ីបបានទាត់បាល់ប៉េណាល់មិនចំគោលដៅ នៅពេលដែលប្រទេសរបស់គាត់ត្រូវការគាត់ដើម្បីបង្ហាញពីភាពស្ងប់ស្ងាត់ខ្លះបន្ទាប់ពីការបង្ហាញភាពមិនល្អរបស់គាត់ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម។