បីសាចក្រហម ចូលប្រជែងជាមួយក្លិប Everton និង Newcastle តាមទិញយក Adrien Rabiot ពីក្លិបសេះបង្កង់ Juventus

0
854

ក្លិប Manchester United ត្រូវបានគេរាយកាណ៍មកថាកំពុងតែចូលប្រជែងជាមួយក្លិប២នៅ Premier League គឺ Everton និង Newcastle ក្នុងការតាមទិញកីឡាករជម្រើសជាតិបារាំង  Adrien Rabiot ពីក្លិបសេះបង្កង់ Juventus ។

គួរបញ្ជាក់ដែរថាលោកគ្រូបង្វឹក Ole Gunnar Solskjaer កំពុងតែព្យាយាមពង្រឹងតំបន់កណ្តាលរបស់ក្លិបបន្ថែមនៅរដូវកាលក្រោយនេះ ហើយក្រៅពី Rabiot ក្លិបបិសាចក្រហម ក៏កំពុងតែតាមប្រមាញ់ខ្សែបម្រើល្អៗផ្សេងទៀតមករួមក្រុមផងដែរ មានដូចជាកីឡាករ James Maddison ពីក្លិប Leicester City និង កីឡាករ Jack Grealish ពីក្លិប Aston Villa ។

យ៉ាងណាមិញបើតាមការប៉ាន់ស្មាននោះកីឡាករទាំងពីរខាងលើនេះអាចមានតម្លៃខ្លួនមិនក្រោម៨០លានផោន (ឬប្រមាណ១០២លានដុល្លារ) នោះទេ។ ហេតុតែថ្លៃពេកដូចនេះហើយ បានជាលោក Solskjaer កំពុងបង្វែររ៉ាដាទៅរកកីឡាករផ្សេងទៀត ហើយក្នុងនោះកីឡាករ Rabiot គឺជាគោលដៅបន្ទាប់ ដែល Man Utd ត្រៀមចរចាទិញយក៕