ចាប់​ឆ្នោត U23 អាស៊ីអាគ្នេយ៍៖ កម្ពុជាជាប់ក្នុងពូលសំណាង

0
523

U23 កម្ពុជា ស្ថិតក្នុងពូល A ដែលរួមមាន U23 ទីម័រខាងកើត U23 ហ្វីលីពីន U23 ប្រ៊ុយណេ ក្នុងការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022។

ថ្ងៃទី ២៩ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់ AFF U23 Championship ឆ្នាំ 2022 ដែលការប្រកួតនេះត្រូវបានចាត់ទុកថាជាការប្រកួតពានរង្វាន់ AFF Cup ខ្នាតតូចសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំនៅក្នុងប្រទេសសមាជិកអាស៊ាន ដោយនាំមកនូវការប្រកួតប្រជែងដ៏អស្ចារ្យ និងទាក់ទាញបំផុតសម្រាប់អ្នកគាំទ្រ។

Groupings finalised at official AFF U23 Championship 2022 draw – AFF – The Official Website Of The Asean Football Federation - Thai Suggest

ក្រុមចំនួន ១១ ត្រូវបានបែងចែកជា ៣ ពូល។ តាម​លទ្ធផល​ចាប់​ឆ្នោត U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយ U23 ទីម័រខាងកើត U23 ហ្វីលីពីន U23 ប្រ៊ុយណេ។ ក្នុងពូល B​ រួមមាន U23 ឥណ្ឌូណេស៊ី U23 ម៉ាឡេស៊ី U23 មីយ៉ានម៉ា U23 ឡាវ​ ចំណែកពូល C វិញប្រជុំដោយក្រុមខ្លាំងគឺរួមមាន U23 វៀតណាម U23 ថៃ U23 សឹង្ហបុរី។

Việt Nam cùng bảng Thái Lan tại U23 Đông Nam Á 2022

ក្រុមទាំងអស់​នឹង​ប្រកួត​ក្នុង​វគ្គ​ជុំ​ទី​មួយ ដើម្បី​ជ្រើសរើស​ក្រុម​ចូល​ទៅ​វគ្គ​បន្ត​ហើយ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ។

យោងតាមផែនការរបស់ AFF ការប្រកួត U23 អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការ​ប្រកួត​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ចំនួន​២​ មរតកតេជោ និងព្រីនស៍ ៕