កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​រូប​នឹង​ទទួល​បាន​រង្វាន់​ជា​ផ្ទះ ​និង ប្រាក់ ១សែន៧ម៉ឺនដុល្លារ ប្រសិន​បើ​ឈ្នះ​ពាន AFF Cup 2020

0
850

Asnawi Bahar និង Irfan Jaya នឹងទទួលបានរង្វាន់ដ៏អស្ចារ្យ ប្រសិនបើពួកគេចូលរួមជាមួយក្រុមឥណ្ឌូណេស៊ី ដោយផ្តួលក្រុមថៃ ដើម្បីឈ្នះពានរង្វាន់ AFF Cup 2020។

អភិបាលនៃខេត្ត Sulawesi ខាងត្បូង លោក Andi Sudirman Sulaiman បាននិយាយថា «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលរបស់ប្រទេសឥណ្ឌូណេស៊ី ព្រោះវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020។ យើងសូមជូនពរឱ្យក្រុមនេះល្អបំផុតក្នុងការប្រកួតជាមួយប្រទេសថៃ»។

យោងតាម ​​CNN Indonesia លោក Andi Sudirman Sulaiman បានសន្យាថានឹងរៀបចំរង្វាន់ធំគឺផ្ទះល្វែងចំនួនពីរដើម្បីផ្តល់ឱ្យ Asnawi Bahar និង Irfan Jaya ប្រសិនបើក្រុមឥណ្ឌូណេស៊ី ឈ្នះពានរង្វាន់ AFF Cup ។

Indonesia Bantai Laos 1-5, Shin Tae-yong Buktikan Janjinya

Asnawi Bahar, Irfan Jaya កើតនៅ South Sulawesi និងជាមោទនភាពរបស់អ្នកស្រុកនៅទីនោះ។ ពួក​គេ​លេង​បាន​យ៉ាង​ល្អ​ក្នុង​ដំណើរ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលបានប៉េះជា​ក្រុម​ម្ចាស់​ផ្ទះសឹង្ហបុរី។ Asnawi Bahar គឺជាអនុប្រធានក្រុមឥណ្ឌូណេស៊ី ប៉ុន្តែតែងតែពាក់ខ្សែដៃប្រធានក្រុមជំនួស Evan Dimas ក្នុងការប្រកួត ៤លើកចុងក្រោយរបស់ក្រុម។ កីឡាកររូបនេះរកបានចំនួន ១ គ្រាប់ក្នុងវគ្គចែកពូល ហើយជាសសរស្តម្ភដែលមិនអាចខ្វះបានសម្រាប់ក្រុម។ ទន្ទឹមនឹងនេះ Irfan Jaya គឺជាខ្សែបម្រើរបស់ក្រុមឥណ្ឌូនេស៊ី។ បច្ចុប្បន្នរូបគេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមនៅ AFF Cup 2020 ដោយស៊ុតបានចំនួន ៣ គ្រាប់។

បន្ថែមពីលើរង្វាន់ជាផ្ទះ Asnawi Bahar និង Irfan Jaya ក៏នឹងទទួលបានប្រាក់រង្វាន់ធំដូចមិត្តរួមក្រុមផងដែរ ប្រសិនបើពួកគេឈ្នះពានរង្វាន់ AFF Cup 2020។ អ្នកជំនួញកំពូលរបស់ឥណ្ឌូនេស៊ីចំនួនពីរនាក់បានផ្តល់រង្វាន់ចំនួន ២.៤ ពាន់លានរូពី (ស្មើនឹងប្រមាណ ១សែន៧ម៉ឺនដុល្លារអាមេរិក) ប្រសិនបើក្រុមឥណ្ឌូនេស៊ីយកឈ្នះលើក្រុមថៃ។ ចំនួនទឹកប្រាក់នេះមិនរាប់បញ្ចូលប្រាក់រង្វាន់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI)
និងអ្នកឧបត្ថម្ភមួយចំនួនទៀតនោះទេ៕

HLV Shin Tae Yong: “Trọng tài chính xác khi rút 3 thẻ đỏ cho Singapore”