ប្រធានក្លឹប Barca បានបញ្ជាក់អំពីករណី Messi និង Koeman

0
615

ប្រធានក្លឹប Barca លោក Josep Bartomeu បានបញ្ជាក់ថាលោក Ronald Koeman គឺជាគ្រូបង្វឹកថ្មីក្លឹប។ គាត់ក៏បាននិយាយផងដែរថា Lionel Messi នឹងមិនទៅណាទេនៅរដូវក្តៅនេះ​ ហើយនឹងបញ្ចប់អាជីពរបស់គាត់នៅឯ Nou Camp ។

Bartomeu បាននិយាយថា“ Messi ចង់បញ្ចប់អាជីពរបស់គាត់នៅ Barca ។ ខ្ញុំនិយាយជាមួយគាត់ និងឪពុកគាត់ជាទៀងទាត់អំពីបញ្ហានេះ។ គាត់គឺជាផ្នែកមួយនៃគំរោងរបស់យើង។

“Koeman នឹងក្លាយជាគ្រូបង្វឹកថ្មី ហើយគាត់បានប្រាប់ខ្ញុំថា Messi គឺជាកីឡាករសំខាន់ម្នាក់សម្រាប់គម្រោងថ្មីរបស់យើង” ៕