Neymar អាចនឹងត្រូវបានហាមឃាត់មិនអោយចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League

0
632

Neymar អាចនឹងត្រូវបានហាមឃាត់មិនអោយចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងក្រុម PSG ដោយសារតែការផ្លាស់ប្តូរអាវបន្ទាប់ពីឈ្នះលើក្រុម RB Leipzig ។

រូបភាពកាមេរ៉ាបង្ហាញពី Neymar ផ្លាស់ប្តូរអាវជាមួយ Marcel Halstenberg បន្ទាប់ពី PSG ឈ្នះ Leipzig ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តាមច្បាប់នៅពេលការប្រកួតវិលត្រឡប់វិញ ការផ្លាស់ប្តូរអាវនៅ Champions League នៅលើទឹកដីនៃប្រទេសព័រទុយហ្គាល់នឹងនាំឱ្យកីឡាករនោះ ត្រូវធ្វើចតាឡីស័ក្កក្នុងរយៈពេល 12 ថ្ងៃដើម្បីចៀសវាង Covid-19 ។

PSG នឹងត្រូវជួបជាមួយក្រុម Bayern Munich ឬ Lyon ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអាទិត្យក្រោយនេះ។ ដូច្នេះប្រសិនបើបទបញ្ញត្តិវេជ្ជសាស្រ្តបែបនេះត្រូវបានអនុវត្តយ៉ាងតឹងរឹង Neymar មិនអាចចូលរួមបានទេ៕