Barcelona កំពុងចង់បានខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម PSG

0
539

ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងតែត្រូវការខ្សែប្រយុទ្ធបន្ថែមម្នាក់នៅរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani ជាបេក្ខភាពដែលសក្ដិសម បំផុតសម្រាប់ក្លិបមួយនេះ ដោយរូបគេអាចនឹងចាកចេញពី PSG ដោយគ្មានតម្លៃខ្លួនក្នុងពេលដ៏ខ្លីខាងមុខ។

បើតាមរបាយកាណ៍បានឲ្យដឹងថា Cavani ជារ៉ាដាដ៏សំខាន់របស់ Barca ប្រសិនបើក្លិបអ្នកមានបុណ្យមួយនេះបរាជ័យក្នុងការទិញតារាតម្លៃខ្លួនកប់ពពក Lautaro Martinez ពីក្លិបអ៊ីតាលី Inter Milan ។

កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ បានប្រាប់អ្នកសារព័ត៌មានថា រូបគេចង់ផ្លាស់ទៅលេងនៅលីគកំពូល La Liga បន្ទាប់ពីចប់កុងត្រាជាមួយក្លិប PSG នៅរដូវក្ដៅនេះ ហើយរូបគេក៏ជាគោលដៅតាមទិញដ៏ធំមួយរបស់ក្លិប Atletico Madrid ផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Edinson Cavani បង្ហាញខ្លួនឲ្យក្លិបអ្នកមានបារាំង PSG បាន៣០០ប្រកួត រកបាន២០០គ្រាប់ ដោយរូបគេបានជាប់ឈ្មោះជាកីឡាកររកគ្រាប់បានច្រើនជាងគេក្នុងប្រវិត្តសាស្រ្តរបស់ក្លិបថែមទៀតផង៕