មុខសញ្ញា​ខ្សែការពារស្លាបឆ្វេងទាំង៣នាក់ដែល Barcelona កំពុងតាមទិញ

0
961

បើតាមកាសែត Sportsmole បានឲ្យដឹងថា Barcelona ត្រៀមទិញកីឡាករស្លាបឆ្វេងចំនួន៣រូបដើម្បីមកជំនួសកីឡាករ​Junior Firpo ដែលនឹងត្រូវចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

ទី១គឺកីឡាករ Nicolas Tagliafico

តារាសញ្ជាតិអាហ្សង់ទីនវ័យ២៧ឆ្នាំ ក៏ជាគោលដៅរបស់ក្លិបធំ២នៅអង់គ្លេសផងដែរ គឺក្លិប Arsenal និង Chelsea ។ Tagliafico បង្ហាញខ្លួនឲ្យ Ajax បាន៣៨ប្រកួត រកបាន៥គ្រាប់ និងបោះបាល់ឲ្យដៃគូរបាន៧គ្រាប់នៅរដូវកាលនេះ។ បើតាមតំណាង របស់កីឡាកររូបនេះបានបញ្ជាក់ថា រូបគេក៏មានចំណាប់អារម្មណ៏ចង់ចាកចេញពី Ajax នារដូវក្ដៅនេះផងដែរ។ មានការប៉ាន់ស្មានថា Ajax នឹងអាចលក់ Tagliafico ក្នុងតម្លៃខ្លួន ២២.៤លានផោន (ឬប្រមាណ៣០លានដុល្លារ)

ទី២គឺកីឡាករ​ Juan Bernat

កីឡាករសញ្ជាតិអេស៉្បាញវ័យ២៧ Juan Bernat នឹងអាចចាកចេញពី PSG ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះដោយសារតែចប់កុងត្រាជាមួយក្លិប។ គួរបញ្ជាក់ដែរថា សមត្ថភាពខ្សែការពារស្លាបឆ្វេងរូបនេះគ្មានបញ្ហាឡើយក្នុងការលេងឲ្យក្លិបធំៗដូចជា Barcelona នោះ។

ទី៣គឺកីឡាករ Raphael Guerreiro

ខ្សែការពារសញ្ជាតិព័រទុយហ្គាលរូបនេះ រកបាន៨គ្រាប់នៅក្របខ័ណ្ឌ Bundesliga រដូវកាលថ្មីនេះជាមួយ Borussia Dortmund ។ កីឡាករវ័យ២៦ឆ្នាំ អាចនឹងមានតម្លៃខ្លួនប្រហាក់ប្រហែលនឹង Tagliafico ពោលគឺប្រមាណជាជិត ៣០លានដុល្លារ។