Bayern Munich កំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho

0
680

បច្ចុប្បន្នក្រុម Bayern Munich គឺជាក្រុមខ្លាំងជាងគេនៅក្នុងលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ ហើយពួកគេកំពុងតែចង់ពង្រីកអំណាចទៅក្នុងទ្វីបអឺរ៉ុបថែមទៀតផង ដោយថ្មីៗនេះគ្រូបង្វឹករបស់ក្រុម Bayern Munich លោក Hansi Flick កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណាក់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho របស់ក្រុមទ័ពលឿង Dortmund។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sancho ដែលជាសមាជិករបស់ក្រុម Dortmund កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះទម្រង់លេង និងការរកគ្រាប់បាល់ដ៏ល្អសម្រាប់ក្រុមនៅក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២០ឆ្នាំ រូបនេះត្រូវបានក្រុមធំៗនៅក្នុងទ្វីបអឺរ៉ុបជាច្រើនចង់បានរូបគេយកទៅចូលរួមនៅក្នុងរដូវកាលក្រោយដែលមានដូចជាក្រុម Bayern Munich របស់ប្រទេស អាល្លឺម៉ង ក្រុម Real Madrid របស់ប្រទេសអេស្ប៉ាញ និងក្រុម Manchester United របស់ប្រទេសអង់គ្លេស។

យោងតាមគេហទំព័រ Fotmob ដែលបានផ្សាយនៅថ្ងៃទី២៧ ខែឧសភា នេះថា គ្រូបង្វឹកលោក Hansi Flick បានធ្វើការស្នើសុំទៅក្រុម Dortmund ដើម្បីនាំយកកីឡាករ Jadon Sancho មកចូលរួមជាមួយក្រុម Bayern Munich នៅក្នុងរដូវកាលក្រោយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីសំណាក់ក្រុម Dortmund នៅឡើយទេ៕