Bayern Munich យកឈ្នះ Dortmund ១-០ ដោយសាតែដឹងក្បួននេះ

0
695

Bayern Munich ​បាន​យក​ឈ្នះ​លើ​ Dortmund ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ​កាល​ពី​យប់មិញ​នេះ​។

​១​គ្រាប់​ជ័យជម្នះ​នេះ​ដែរ ធ្វើ​បាន​ដោយ​ Kimmich ​ដែល​ស៊ុត​បន្តក់​យ៉ាង​ស្អាត ផុត​ដៃ​របស់​អ្នកចាំទី Roman Burki ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​បើ​តាម​សម្ដី​របស់ Muller ​និយាយ​ថា​ក្នុង​ការ​ប្រកួត​នេះ ​កីឡាករ​ទាំង​អស់​តម្រូវ​ឱ្យ​ស៊ុត​បាល់​បន្ដក់​ៗ ​ព្រោះ​ពួកគេ​ដឹង​ថា Roman ​តែងតែ​ឡើង​មក​លើ​ហួស​ជា​និច្ច។ ​កត្ដា​នេះ​ហើយ​ទើប​បាន​ជា Kimmich ​ស៊ុត​បាន​សម្រេច​១​គ្រាប់​យក​ជ័យជម្នះ​តែ​ម្ដង។

 ​ជ័យជម្នះ​ប្រកួត​សំខាន់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​កាន់​តែ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ Dortmund ​ទៀត​ទៅ​ហើយ​ឆ្លង​កាត់​ការ​ប្រកួត​សប្ដាហ៍​ទី​២៨​នេះ​។ ​ពួកគេ​មាន​៦៤​ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ​២ Dortmund ​នោះ ​មាន​តែ​៥៧​ពិន្ទុ​ប៉ុណ្ណោះ៕