Messi ប្រាប់ Barcelona នាំយកលោក Marcelo Bielsa មកដឹកនាំក្រុម

0
564

Lionel Messi បាន​ជំរុញ​ឲ្យ​ Barcelona ​នាំ​យក​លោក Marcelo Bielsa ពី​ក្លឹប Leeds United​ មក​ដើម្បី​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​នៅ​កីឡដ្ឋាន Nou Camp។

Barca កំពុង​មាន​បញ្ហា​ប្រព័ន្ធ​លេង​​នៅ​ចុង​រដូវ​កាល​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Quique Setien។ ក្នុង​នោះ​ដែរ​លោក Setien ក៏​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​កីឡាករ​ទៀត ជា​ពិសសេ​ Messi តែ​ម្ដង។

ត្បិត​ជួយ Leeds បាន​ឡើង​មក​កាន់ Premier League សាជាថ្មី កុងត្រា​បច្ចុប្បន្ន​របស់​លោក Bielsa នឹង​ត្រូវ​អស់​នៅ​សប្ដាហ៍​នេះ​ ហើយ​ក៏​មិន​ទាន់​យល់​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ឡើយ។ Messiចង់​ឲ្យ Barca នាំ​យក​អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​​ពី​អង់គ្លេស​មក​កាន់​ការ​នៅ​អេស្ប៉ាញ​វិញ។

Messi យល់​ឃើញ​ថា លោក Bielsa គឺ​ជា​បុរស​ដែល Barca ចាំបាច់​ត្រូវ​ការ​ខ្លាំង​ដើម្បី​យក​មក​ជួយ​កែ​បញ្ហា​ដែល​ក្រុម​កំពុង​ជួប​នៅ​រដូវ​កាល​នេះ។ លោក Bielsa បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល បន្ទាប់​ពី​ដឹកនាំ​ជួយ Leeds បាន​ឡើង​មក​កាន់​លីគ​កំពូល​អង់គ្លស​ម្ដង​ទៀត៕ ​